បង្ក្រាប​រថយន្ត​ដឹក​សត្វ​ស្វា​៤៣​ក្បាល​លោតឆ័ត្រ​ទៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2016 ក+ ក-

ខេត្ត​ត្បូងឃ្មុំ​៖​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ សង្កា​ត​តំបែរ បាន​ចុះបង្ក្រាប និង​ឃាត់​រថយន្ត Highlander មួយគ្រឿង ដឹក​សត្វ​ស្វា​ចំនួន​៤៣​ក្បាល ប្រុង​នាំយកទៅ​លក់​នៅ​វៀតណាម​។ ការបង្ក្រាប​នេះ ធ្វើឡើង​កាលពី​ព្រឹក​មិញ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​លោក ហៀ​ង សុភ​ក្ត្រ​។​
​លោក​វរសេនីយទោ ជួន ផល្លី ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន នៃ​ការដឹកជញ្ជូន​សត្វ​ស្វា​ទាំងនេះ កម្លាំង​របស់លោក បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចុះទៅ​ទប់ស្កាត់​រហូត​ឃាត់​រថយន្ត​ជនល្មើស ខណៈ​អ្នកបើករថយន្ត បាន​រត់​គេចខ្លួនបាត់​។ ក្រោយ​បង្ក្រាប និង​រកឃើញ​សត្វ​ស្វា​ដែល​ចង​ដាក់​ស្បោង ទាំង​៤៣​ក្បាល មើលទៅ​គួរ​ឲ្យ​សង្វេគ​នោះ ខាង​ក្រុមការងារ​បានប្រគល់​ជូន​ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដើម្បី​យកទៅ​ជូន​ខាង​ក្រុម​អភិរក្ស​សត្វ ចាត់ការ​បន្តទៀត​៕

fn-2016-04-27-11-44-22-1fn-2016-04-27-11-44-22-2