លោក ប៉ែនសុផល
បាត់ដំបង៖នាយឧត្តមសេនីយ៍ មាស សុភា មានប្រសាសន៍ថា គ្រប់កងកម្លាំងប្រដាប់ អាវុធ ត្រូវគោរពច្បាប់រដ្ឋធម្មនុញមានតួរនាទីការពារជាតិសាសនាព្រះមហាក្សត្រ ពិសេសរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោត លោកបានថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រប់ពិតថ្នាក់កងអនុសេនាធំសហការប្រយុទ្ធវាយលុកនៅទីលានមរតកតេជោសែន ភ្នំវាយចាបយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៦ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកណ្តាលស្ទឹងឃុំអណ្តើកហែបស្រុកបាណន់ខេត្តបាត់ដំបង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តសេនីយ៍ឯក ជា សារ៉ន មេបញ្ជារការនិងជាសេនារកងទ័ពជើងគោក លោឧត្តមសេនីយ៍ឯក
ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលទិសភូមិភាគទី៤និងទី៥ លោកអភិបាលរងខេត្ត ថ្នាក់ឧត្តមសេនីយ៍ប្រតិភូអមដំណើរ នាយ នាយរង ពលទាហាន អាជ្ញាធរដែនដីប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរងនិងជានាយសេនាធិការធោយភូមិភាគទី៥បានមានមតិស្វាគមន៍ដល់គណៈអធិបតីរួចមក និងលោកឧត្តមសេនីយ៍ត្រី អ៊ឹម សាវុធ មេបញ្ជាការរងយោធភូមិភាគទី៥បានធ្វើរបាយការណ៍ស្តីពីការបើកវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត ថ្នាក់កងអនុសេនាធំសហការប្រយុុទ្ធវាយលុកនៅទីលានមរតកតេជោសែន ភ្នំវាលចាបយោធភូមិភាគទី៥ ដែលមានអ្នកចូលរួម២៥៩នាក់ សិក្ខាកាម២៣៣នាក់ យោធាចារ្យ២០នាក់ អ្នកគ្រប់គ្រង២នាក់ អ្នកបម្រើការ៤នាក់។
សិក្ខាកាមដែលបានមកសិក្សានេះ គឺបានជ្រើសរើសមកពីតាមបណ្តាកងពលថ្មើជើងនានា វរសេនាតូចការពារអាកាសយោធភូមិភាគទី៥ វរសេនាតូចវិស្វកម្មយោធភូមិភាគទី៥ កងអនុសេនាធំបញ្ជូនសារ វរសេនាតូចរថក្រោះលេខ៦៧។វគ្គសិក្សានេះមានរយៈពេល៥០ថ្ងៃ ដោយគិតពីថ្ងៃទី២៧ខែមេសាដល់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦។
នាយឧត្តមសេនីយ៍ មាស សុភា បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោកជូន យោធិនដែលជាសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនក៏ដូចជាកងទ័ពទូទាំងយោធភូមិភាគទី៥ទទួលបានសម្តែងការកោតសរសើរស្មារតីរបស់ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ដែលបានខិតខំបង្កើនការងារហ្វឹកហ្វឺនអាជីពជាកងទ័ពក្នុងន័យពង្រឹងបានទាំងបរិមាណនិងគុណភាពចំពោះមុខរបស់កងយោធពលខេមរៈភូមិន្ទ បច្ចុប្បន្នក៏ដូចជាទៅថ្ងៃអានាគត់ លោកនាយឧត្តមសេនីយ៍ក៏បានបញ្ជាក់ពីកត្តាចាំបាច់របស់កងយោធពលខេមរៈភូមិន្ទក្នុងការហ្វឹកហ្វឺនគ្រប់មុខជំនាញដើម្បីពង្រឹងបាននូវប្រៀបការពារជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ មាស សុភា បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមក្នុងវគ្គត្រូវបង្កើនការខិត ខំរៀនសូត្រឲ្យទទួលបានលទ្ធផលល្អក្រោយពេលបញ្ចប់វគ្គ ក្នុងនោះបានផ្តល់កម្មវិធីបើកវគ្គថិកាចំនួន១០លានរៀល នាយឧត្តសេនីយ៍ ខេង សុមេធ ១០លានរៀន សរុប២០លានរៀលផងដែរ៕