រាជធានីភ្នំពេញ៖យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃនគរបាលជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១លើក កើងឡើងក្នុងពេលយប់ គ្មានមនុស្សស្លាប់ តែបានបណ្តាល ឲ្យរងរបួសធ្ងន់ ១នាក់ (ប្រុស) និងរបួសស្រាល ២នាក់(ស្រី)។
ប្រភពបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ១លើកនេះ បណ្តាលឲ្យខូចខាត យានយន្ត សរុប ចំនួន ២គ្រឿង រួមមាន ម៉ូតូចំនួន ១គ្រឿង, រថយន្តធុនតូច ១គ្រឿង ។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ កើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន មិនគោរពសិទ្ធិ ១លើក ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១លើក, ផ្លូវខេត្តក្រុង ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ១លើក ។
ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន កណ្តាល ១លើករបួស ៣នាក់ (ស្រី២នាក់)។ លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក មធ្យោបាយល្មើស ៤.៧៨៦ គ្រឿង, អប់រំ ២.១៥៨ គ្រឿង, ពិន័យ ២.៦២៨ គ្រឿង ៕