បរិភោគ​ខ្ទឹមស​អាចធ្វើ​ឲ្យ​ឱកាស​នៃ​ជំងឺ​សន្លាក់ឆ្អឹង​ត្រគាក​ថយចុះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2016 ក+ ក-

​សុខភាព​៖​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា ការទទួល​ទាន​នូវ​ខ្ទឹមស​, គុយ​ឆាយ​, សល​ឡត​(shallots) និង​ខ្ទឹមបារាំង​ឲ្យ​បាន​ច្រើន អាច​បន្ថយ​នូវ​ហានិភ័យ​នៃ​ការលូតលាស់​នៃ​ប្រភេទ​ជំងឺ​សន្លាក់ឆ្អឹង​បាន​យ៉ាងពិត​ប្រាកដ​។​
​ការសិក្សា​មួយ​បានចេញ​ផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ​BioMed Central Musculoskeletal Disorders ដែល​ភា្ជ​ប់​ទៅនឹង​ការ​ទទួលទាន​ផ្លែឈើ និង​បន្លែ ជាពិសេស​ពពួក Allium​ផ្សេងទៀត​ដែល​រួមមាន ខ្ទឹមស​, ខ្ទឹមបារាំង និង​បន្លែ​មាន​លក្ខណៈ​ជា​មើម​ដទៃទៀត ធ្វើ​ឲ្យ​រោគ​ឈឺ​គន្លាក​ឆ្អឹងត្រគាក​ថយចុះ​បាន​។​
​ពួក​អ្នកនិពន្ធ​របស់​ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​ស្ត្រី​ដែលមាន​កូនភ្លោះ​ច្រើនជាង​១,០០០​នាក់ កំពុង​ស្វែងរក​សញ្ញា​ដំបូង​នៃ​ជំងឺ​ឈឺ​គន្លាក​ឆ្អឹង​។ ដោយ​ការប្រើ​x-rays ពួកគេ​រកឃើញថា ស្ត្រី​ដែល​ទទួលទាន​ផលិតផល​ច្រើន​ធ្វើ​ឲ្យ​សុខភាព​សន្លាក់ឆ្អឹង​ល្អប្រសើរ​ជាង​។​
​នៅក្នុង​ការសិក្សា​ប្រសិទ្ធភាព​នៃ​alliums​មាន​នៅលើ​ជំងឺ​សន្លាក់ឆ្អឹង អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា សមាសធាតុ​នៅក្នុង​ខ្ទឹមស​ដែល​ហៅថា​diallyl disulphide​លេចឡើង​ដើម្បី​ការពារ​ការខូចខាត​នៃ​ឆ្អឹងខ្ចី​ដោយសារ​enzymes​ទៀងទាត់​នៅក្នុង​រាងកាយ​។​
​យោងទៅលើ​មជ្ឈមណ្ឌល​សម្រាប់​ការការពារ និង​ត្រួតពិនិត្យ​ជំងឺ​(CDC)​បាន​ឲ្យ​ដឹងថា​ជនជាតិ​អាមេរិក​ប្រហែលជា​២៧​លាន​នាក់​រង​នូវ​ការឈឺ​ចាប់ពី​រោគ​ឈឺ​គន្លាក​ឆ្អឹង​។ ការទទួល​ទាន​នូវ​សារជាតិ​ចិញ្ចឹម​បន្ថែម​ជាប្រចាំ​ថ្ងៃ​ដោយ​បន្ថែម​នូវ​ខ្ទឹមស​អាចធ្វើ​ឲ្យ​សុខភាព​បេះដូង​ល្អប្រសើរ​ឡើង និង​ជួយ​ការពារ​ពី​ការឆ្លង​មេរោគ និង​ការខ្វះ​នូវ​វីតាមីន​C៕

18562.1498