មន្ត្រី​អាដហុក​៤​រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប ១​រូប​បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​នេះ​ដើម្បីសាកសួរ​បន្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦​នេះ មន្ត្រី​អង្គការ​អាដហុក ៤​រូប​និង​អគ្គលេខាធិការរង គ​.​ជ​.​ប ១​រូប​ត្រូវបាន​បញ្ជូន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ​ហើយ ដើម្បី​បន្ត​ការសាកសួរ ដោយ​តំណាង​អយ្យការ​ក្រោយពី​បាន​សាកសួរ​អស់​ពេញ​មួយថ្ងៃ កាលពី​ម្សិលមិញ ។​
​សូមបញ្ជាក់ថា មន្ត្រី​អាដហុក​ទាំង​៤​រូប​រួមមាន លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​អាដហុក​, លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក​, លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​អាដហុក​, លោកស្រី លឹម មុនី មន្ត្រី​អង្កេត​ជាន់ខ្ពស់​អាដហុក និង​លោក នី ចរិយា អគ្គលេខាធិការ គ​.​ជ​.​ប មួយរូប​៕

DSC02302