ខេត្តកណ្តាល៖យុវជន២នាក់ ត្រូវបានសមត្ថកិច្ចប៉ូលីសក្រុងតាខ្មៅចុះធ្វើការល្បាត កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង០០នឹង១៥នាទីយប់ នៅចំណុចតាមផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិថ្មីសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល ខណដែលជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀនខុសច្បាប់នោះ។
ជនសង្សយ័មាន ទី១/ ឈ្មោះ រ៉ា រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២/ ឈ្មោះ ថេន ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។ អ្នកទាំង២នាក់នេះមានទីលំនៅភូមិឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចប៉ូលីសបានឆែកឆេររកឃើញនឹងរឹបអូសបានម្សៅក្រាមពណ៌ ស ថ្លា សង្សយ័ជាសារធាតុញៀនមានចំនួន៤កញ្ចាប់ (១តូច)(៣ធំ)នឹងម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីនិចពណ៌ស ផ្លាកលេខភ្នំពេញ១ck៩០៨៥។
បើយោងតាមសមត្ថកិច្ចបានអោយដឹងថានៅវេលាម៉ោងកើតហេតុដូចខាងលើនេះគឺកំម្លាំងសមត្ថកិច្ចប៉ូលីសអន្តរាគមន៍នៃក្រុងតាខ្មៅបានធ្វើការចេញល្បាតដើម្បីរក្សាសន្តិសុខតាមមូលដ្ឋានបន្ទាប់មកក៍បានប្រទះឃើញយុវជន២នាក់នេះកំពុងជិះម៉ូតូ ហើយក៏មានការសង្សយ័ទើបកម្លាំងល្បាតយើងបានឃាត់ធ្វើការសួរនាំនឹងឆែកឆេរឃើញមានគ្រឿងញៀនដូចខាងលើតែម្តងហើយក៏បាននាំជនសង្សយ័ទាំង២នាក់នេះយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕