សុខភាព៖សណ្តែកសៀងជាសារជាតិខ្លាញ់ល្អមិនផ្ទុកកូឡេស្តេរ៉ូលជួយបង្ការសភាពកករងនិងផ្ទាំងច្បាមក្នុងគែមសរសៃឈាមដែលជាមូលហេតុបង្កការក្រិនរឹងសរសៃឈាមនិងជំងឺសរសៃឈាមក្រហម។
មូលហេតុដែលបង្កឲ្យស្ទះសរសៃឈាមគួរឱ្យខ្លាចបំផុតគឺ កូឡេស្តេរ៉ូល សារជាតិខ្លាញ់មួយប្រភេទមានតែនៅក្នុងខ្លួនមនុស្ស និងសត្វពាហនៈពុំមាននៅក្នុងរុក្ខជាតិ។ ប៉ុន្តែការហូបហួស (ពុំនាំកូឡេស្តេរ៉ូលពីចំណី អាហារចូលសរីរាង្គ)ក៏ពុំទាន់ប្រាកដថា បានជួយកម្ចាត់កូឡេស្តេរ៉ូលអាក្រក់ចេញពីសរីរាង្គឡើយ ។
ព្រោះថា មានបព្វជិតមួយចំនួនពេលវិភាគឈាមនៅតែឃើញមានបរិមាណកូឡេស្តេ រ៉ូលខ្ពស់ នោះគឺដោយសារសរីរាង្គគេផ្ទាល់ ជាអ្នកបង្កើតឡើង ក្នុងថ្លើម ប្រមាត់ ដើម្បីសំយោគអ័រម៉ូនច្រើនប្រភេទ គឺពុំមែនដោយសារអាហារ។
ប៉ុន្តែ ដោយសារសរីរាង្គមិនស្វ័យសំយោគបានសារជាតិខ្លាញ់មិនឆ្អែត ហេតុនេះត្រូវយកពីអាហារដែលយើងទទួលទានប្រចាំថ្ងៃ ក្នុងនោះគឺប្រេងសណ្តែកសៀងជាប្រភពផ្គត់ផ្គង់ដ៏ល្អបំផុត ព្រោះមានដល់ជាង ៩០ភាគរយសមាសធាតុជាសារជាតិខ្លាញ់ល្អ៕