គ្រាប់​ឈូករ័ត្ន​អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2016 ក+ ក-

​សុខភាព​៖​ថ្មីៗ​នេះ​សារព័ត៌មាន Rian របស់​រុស្ស៊ី​បានផ្តល់​ព័ត៌មាន​ឱ្យដឹងថា គ្រាប់​ឈូករ័ត្ន​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​។ វា​មានលទ្ធភាព​ធ្វើឱ្យ​ច្របូកច្របល់​សកម្មភាព​រប​ស់​ក្រលៀន​, បំផ្លាញ​កាចា​ធ្មេញ និង​ជា​មូលហេតុ​របស់​បាតុភូត​ភើ​ជូរ ភើ​ក្តៅ​។​
​ប្រភេទ​គ្រាប់​បរិភោគ​កំដរ​មាត់​នេះ​បង្កប់​គ្រោះថ្នាក់​យ៉ាងច្រើន ចំពោះ​សុខភាព​របស់​យើង ។ ដំបូងបង្អស់ វា​ផ្ទុក​សារជាតិ​ខ្លាញ់​ក្នុង​បរិមាណ​ខ្ពស់​បង្គួរ និង​ផ្គត់ផ្គង់​កាឡូរី​ច្រើន​គួរសម​, ក្នុង​១០០​ក្រាម​គ្រាប់​ឈូករ័ត្ន​ផ្ទុក​៥០០ គីឡូ​កាឡូរី ប្រហាក់ប្រហែល​នំ​សូកូឡា​១​។​
​ក្នុង​ដំណើរការ​រីកចម្រើន​, គ្រាប់​ឈូករ័ត្ន​ទទួលយក​ពី​ដី​នូវ​ពពួក​អង្គធាតុ​មាននៅ​ក្នុងនោះ ដែល​ក្នុងចំណោម​នេះ​មាន​អង្គធាតុ Cadmi មាន​គ្រោះថ្នាក់​សម្រាប់​សុខភាព​។ ប្រសិន​បរិភោគ​យូរ​ក្លាយជា​ទម្លាប់​នោះ អាច​នាំ​ដល់​ការបំផ្លាញ​សកម្មភាព​របស់​ប្រព័ន្ធ​សរសៃប្រសាទ​។​
​ក្រៅពីនេះ​គ្រាប់​ឈូករ័ត្ន​នៅ​ជាស​ត្រូវ​របស់​ធ្មេញ​។ វា​បំផ្លាញ​កាចា​ធ្មេញ និង​បង្កើតជា​កំណកកំបោរ​ធ្មេញ​។ ចុងក្រោយ​គ្រាប់​ឈូករ័ត្ន​មាន​ឥទ្ធិពល​អាក្រក់​ទៅដល់​ខ្សែសំឡេង​អាចធ្វើឱ្យ​អ្នក​ស្អក និយាយ​មិន​ចេញ​។ ពួក​អ្នកជំនាញការ​ជីវជាតិ​បានឱ្យដឹង​បន្ថែមថា គ្រាប់​ឈូករ័ត្ន​នៅ​ធ្វើឱ្យ​យើង​ត្រូវ​ភើ​ជូរ ភើ​ក្តៅ និង​បង្កើន​គ្រោះថ្នាក់​រលាក​ខ្នែងពោះវៀន​៕

d1a4d867f20685c06dcac41ce9e63fff87bccf37