ជនបរទេស​ម្នាក់​ស្លាប់​អង្គុយ​ក្នុង​ម៉ា​ត​តេ​លា​ទួល​សង្កែ​សង្ស័យ​ខ្យល់គរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ជនជាតិ​វ័យ​៦១​ឆ្នាំ​ម្នា​ក់បាន​អង្គុយ​ស្លាប់​លើ​កៅអី​ខ​ណះ​ពេល​អង្គុយ​ហូប​វី​ហ្សា​និង​កាហ្វេ​នៅក្នុង​ម៉ា​ត​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ក្នុង​ម៉ា​ត​ស្ថា​នី​តេ​លា ផ្លូវ​៦៨​ក្រុមទី​៤ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ WARNER PAUL ANTHONY BRITISH CITIZEN ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ ជនជាតិ​អង់គ្លេស ស្នាក់នៅ​បន្ទប់​ផ្ទះជួល​លេខ​១៥២​ផ្លូវ​៩០៧​ក្រុម​៤​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​នៅជាប់​កន្លែងកើតហេតុ និង​កាន់​លិខិតឆ្លងដែន​លេខ​៧០៧៧៤៦១១៧ ។​
​សមត្ថកិច្ច​បន្តថា​នៅមុន​កើតហេតុ​វេលា​ម៉ោង​ប្រហែល​៨ និង​០០​នាទី ព្រឹក​ថ្ងៃ​០៤ ខែឧសភា ឆ្នាំ​២០១៦ ជនរងគ្រោះ​បានចេញ​មកពី​បន្ទប់​ជួល​ចូលមក​អង្គុយ​ក្នុង​ម៉ា​ត​ដើម្បី ហូប​ចំណីអាហារ​ដូច​សព្វដង​និង បាន​និយាយ​រៀបរាប់​ប្រាប់​លោក វ័ង ឆេង​ហៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវជា​កូន​ម្ចាស់​ម៉ា​ត​ថា​ខ្លួនគេ​មាន​អ​ការៈឈឺ​ក្បាល​រួច​ជនរងគ្រោះ​ក៏​ហៅ​ទឹក​សុទ្ធ​មួយ​ដប​និង​នំ​ភី​ហ្សា​មួយ​អង្គុយ​ហូប ស្រាប់តែ​មកដល់​ម៉ោង​ប្រហែល​១០៖៣០​នាទី លោក​បានឃើញ​ជនរងគ្រោះ​អង្គុយ​លើ​កៅ​ដោយ​ស្ងាត់ស្ងៀម​ខ​ណះ​នោះ​គាត់​ដើរមក​សួរនាំ​ស្រាប់តែ​ឃើញ​សភាព​មិន​ស្រួល​ក៍​ទូរ​សព្ទ័​ហៅ​រថយន្ត​ពេទ្យ​មក​ខ​ណះ​ពេលមកដល់​ពេទ្យ​ថា​ជនរងគ្រោះ​ស្លាប់បាត់​ហើយ​។​ភ្លាម​នោះដែរ​ម្ចាស់​ទីតាំង​ក៍​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង ។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ការិយាល័យ​បច្ចេកទេស​បាន​សហការ​ណ៍​ជាមួយ​ការិយាល័យ​ជនបរទេស ស្ថានទូត​បាន​ចុះមក​ដល់ទី​កន្លែង​ដើម្បី​ធ្វើ​កោសល​វិ​ច្ច័​យ​ពិនិត្យ​សាកសព​ដោយ​អនុវត្តន៍​តាម​វិធានការ​ជំនាញ​រួច​ដឹក​យកទៅ​តំកល់ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​សូ​វៀត ៕image-71image-73