ស្ត្រី​លក់​ភេសជ្ជៈ​ក្នុង​ផ្សារ​រោង​ភ្លឿ​ម្នាក់ ត្រូវ​ជន​ស្គាល់មុខ​ចាប់​ឡើង​រថយន្ត​ទៅ​បាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ស្ត្រី​ខ្មែរ​ម្នាក់​ជាល​ក់​ភេសជ្ជៈ​នៅក្នុង​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ ត្រូវបាន​ជន​មិន​ស្គាល់មុខ​២​នាក់​ពាក់មួក​និង​បិទមុខ​ចាប់​ចូល​រថយន្ត​ដោយ​មិនដឹង​ពី​មូលហេតុ និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ហេតុការណ៍​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ស៊យ​សាលា​ដែង ខាងក្រោយ​ហាង​មាន​យីហោ «​អឹម​អឹម​» ក្នុង​ផ្សា​រោង​ក្លឿ​រ​ប្រទេស​ថៃ​។​
​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ ឈ្មោះ សាន់ វិទូ បាន​រៀបរាប់ថា ប្រពន្ធ​របស់​ខ្លូន ដែល​ត្រូវ​ជន​មិន​ស្គាល់ ចាប់យក​ទៅនោះ​ឈ្មោះ ជ័យ សុភ័ណ ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ក្រុង​សិរីសោភ័ណ​មុខរបរ​លក់ដូរ នៅ​កន្លែងកើតហេតុ​នេះ​តែម្តង ។ នៅមុន​កើតហេតុ​គឺ ប្រពន្ធ​ខ្លួន​បានមក​កន្លែង​លក់ដូរ​ដូច​សព្វដង លុះ​ថ្ងៃកើតហេតុ គឺ​ស្ត្រី​រងគ្រោះ​បាន​មកដល់​កន្លែង​ប្រហែលជា​១០​នាទី ក៏មាន​ជន​ស​ង្ស​យ័​ចំនួន​២​នាក់​ខាងលើ បាន​បើករថយន្ត​មក​ឈប់​រួច​អង្គុយ​និយាយ​លេង នៅ​កន្លែងកើតហេតុ​បាន​មួយសន្ទុះ ក្រោយមក​ជន​មិន​ស្គាល់មុខ ខាងលើ​បាន​ដើរទៅ​ទិញ​ទឹក​សុទ្ធ​១​ដប ពី​ស្ត្រី​រងគ្រោះ​កំពុងតែ​លក់​ស្រាប់តែ​ភ្លាមៗ​នោះ ជន​មិន​ស្គាល់មុខ​ទាំង​២​ខាងលើ បាន​ចាប់​ស្ត្រី​ជា​អ្នកលក់​ដាក់បញ្ចូល ក្នុង​រថយន្ត​រួច​បើក រថយន្ត​គេចចេញ​ពី​កន្លែងកើតហេតុ បាត់ស្រមោល​តែម្តង​។​
​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​មាន​ពាក់មួក និង​បិទមុខ​ដូច​និ​ន​ចារ ប៉ុន្តែ​៤-៥​ថ្ងៃមុន គេ​បានឃើញ​ជនសង្ស័យ​ខាងលើ​ឧស្សាហ៍ មក​អង្គុយ​និយាយ​លេង​ជាមួយ​ស្ត្រី​រងគ្រោះ​នេះ​ណាស់ ។ ក្រោយពី​កើតហេតុ​គេ​ឃើញ មាន​សមត្ថកិច្ច​ថៃ​ចុះមក​ត្រួតពិនិត្យ និង​កំណត់​មុខសញ្ញា តែ​យ៉ាងណា​ពុំទាន់​ដឹងថា ជនសង្ស័យ​២​នាក់​នោះ​ជា​ជនជាតិ​ថៃ ឬ​ជនជាតិខ្មែរ​ឡើយ ៕

fn-2016-05-04-14-21-45-1