មនុស្ស៤នាក់ស្លាប់ របួស​៧​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៤​ឧសភា​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​៨​លើក​, យប់ ៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ ( ប្រុស ) រងរបួស​ធ្ងន់ ៤​នាក់ (​ប្រុស​) និង​របួសស្រាល ៣​នាក់ (​ស្រី​២​នាក់​) ។​
​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៤​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៨​គ្រឿង រថយន្ត​ធុន​តូច ចំនួន ១​គ្រេ​ឿ​ង រថយន្ត​ធុន​ធំ ចំនួន ៤​គ្រឿង យាន​ផ្សេងៗ ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់ ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល ឲ្យ​កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក (​ស្លាប់ ២​នាក់​) ,​បត់​គ្រោះថ្នាក់ ៣​លើក និង​ប្រជែង​គ្រោះថ្នាក់ ២​លើក (​ស្លាប់ ២​នាក់​) ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៨​នាក់ (​យប់ ៤​នាក់​) ។
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​ចំពោះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំង ប្រទេស​មាន ចំនួន ៤.៣៤០​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ ចំនួន ២.០០៩​គ្រឿង និង​ពិន័យ​សរុប ២.៣៣១​គ្រឿង​៕

13119104_1595323597448672_5334269472555069410_n