រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ លោក ប៉ឹល កុសល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាចំនួន ៥២គ្រួសារ ស្ថិតនៅសង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អំណោយដែលចែកជូនដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៣០គីឡូក្រាម មីចំនួន ០១កេស ត្រីខចំនួន ១០កំប៉ុង ឃីត(សារុង ក្រមា មុង ភួយ)ចំនួន ០១ឈុត និងបានឧបត្ថម្ភថវិកាក្នុងមួយគ្រួសារទទួលបានចំនួន ២០.០០០រៀល ក្នុងនោះសប្បុរសជនលោក ពៅ ណារិទ្ធ អនុប្រធានកិត្តិយសអនុសាខាបានឧបត្ថម្ភចូលរួមក្នុងមួយគ្រួសារទទួលថវិកា ១០.០០០រៀល៕
នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រចាស់ជរា៥២គ្រួសារនៅសង្កាត់ឃ្មួញ