រាជធានីភ្នំពេញ៖ក្រសួងយុត្តិធម៌ និងបក្សប្រឆាំងត្រូវបានគេមើលឃើញថាកំពុងថ្លែងសរដាក់គ្នារឿងចាប់ខ្លួនតំណាងរាស្ត្រនឹងមន្ត្រីសមង្គស៊ីវិលដោយម្ខាងៗអះអាងយកត្រូវរៀងៗខ្លួន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃនេះ បានសម្តែងការសោកស្តាយចំពោះ សេចក្តីថ្លែងការណ៍ របស់ក្រុមសមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ ហើយចាត់ទុកថា សេចក្តីថ្លែងការណ៍នេះ មានចរិតជាការដាក់សម្ពាធទៅលើអំណាចតុលាការ ដែលជាអំណាចឯករាជ្យ ការពារដោយច្បាប់ និងរដ្ឋធម្មនុញ្ញ។
ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី ក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់ថា តុលាការបានប្រើអំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ ដែលធានាដោយមាត្រា៨០នៃរដ្ឋធម្មនុញ្ញ ហើយប្រកាសថា តំណាងរាស្ត្ររបស់ខ្លួន ៣រូប ដែលក្នុងនោះរាប់ទាំង លោក កឹម សុខា នឹងមិនចូលខ្លួនតាមការកោះហៅនេះនោះទេ៕