សុខភាព៖ក្មេងជំទង់ដែលក្នុងរបបអាហាររបស់គេមានបញ្ចូលភេសជ្ជៈច្រើន និងអាហារដែលមានជាតិស្ករច្រើនបានបង្ហាញពីរោគសញ្ញានៃរាងកាយថា ពួកគេកំពុងប្រឈមនឹងបញ្ហាបេះដូងខ្ពស់។ តាមរយៈការបង្កើនការទទួលទាន កាបូនអ៊ីដ្រាត និងស្ករត្រូវបានបញ្ចូលក្នុងជំងឺសរសៃ ឈាមបេះដូងខ្ពស់ក្នុងចំណោមមនុស្សពេញវ័យ។
ដើម្បីធ្វើតេស្តបញ្ហានេះ អ្នកស្រាវជ្រាវបានធ្វើការសិក្សាទៅលើក្មេងជំទង់ ២,១៥៧នាក់។ ចំនួនមធ្យមនៃការបន្ថែមស្ករទៅលើការបរិភោគក្នុងមួយថ្ងៃ ១១៩ក្រាម (៤៧៦កាឡូរី)។ គេបានរកឃើញថា ក្មេងជំទង់ដែលបានទទួលទានស្ករបន្ថែមលើសពី ៩% ទៅមានកម្រិត កូលេស្តេរ៉ុល LDL ( អាក្រក់) ហើយលើសពី ១០% ទៅមានកម្រិត គ្លីសេរីត បើធៀបទៅនឹងអ្នកដែលទទួលទានស្ករទាប។
បន្ថែមទៅទៀតអ្នកដែលទទួលទានជាតិស្ករច្រើនបានបង្ហាញសញ្ញានៃការទប់ទល់ជាតិ អាំងស៊ុយឡាំង ដែលជាហេតុអាចនាំទៅរកជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធជាមួយនឹងជំងឺបេះដូង៕