ប្លន់​ម៉ូតូ​​បានសម្រេច​ទាំង​កណ្តាល​ថ្ងៃ​នៅ​ទឹកដី​ខណ្ឌឫស្សីកែវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យុវជន​ម្នាក់​ត្រូវ​ជនសង្ស័យ​ប្រដាប់អាវុធ​២​នាក់​ជិះ​ម៉ូតូ SL មួយគ្រឿង​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ឌ្រី​ម សេ​១២៥ មួយគ្រឿង​ទៅបាត់​ទាំង​កណ្តាល​ថ្ងៃ​ចែស​។ ករណីនេះ​កើតឡើង​នា​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​វត្ត​ទួល​អស់លោក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​
​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ជួប សារ៉ាត់ អាយុ​២៥​ឆ្នាំ ធ្វើការ​នៅ​សហគ្រិន​ឥណទាន​គ្រួសារ​។ ដោយឡែក​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ SL កាំភ្លើងខ្លី​២​ដើម​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​បានសម្រេច​ជិះ​គេចខ្លួនបាត់ ខណៈដែល​ជនរងគ្រោះ​កំពុង​ម៉ូតូ​ទៅធ្វើ​ការ​។ ប្រភព​បញ្ជាក់ថា ម៉ូតូ​ដែល​ចោរប្លន់​យកទៅ​បាត់​នោះ​ម៉ាក​ឌ្រី​ម​សេ​១២៥​ស៊េរី ២០១៦ ពណ៌​ខ្មៅ​ពាក្យ​ស្លាក​លេខ​ភ្នំពេញ 1DB-0551៕

fn-2016-05-06-11-46-14-1