រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឲ្យដងឹថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ស្រី២នាក់) រងរបួសធ្ងន់៦នាក់ (ស្រី២នាក់) និងរបួសស្រាល៣នាក់ (ប្រុស)។
របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៥ គ្រឿង រួមមានម៉ូតូចំនួន ៧គ្រឿង រថយន្តធុនតូច ចំនួន៥គ្រឿង និងរថយន្តធុនធំ ចំនួន៣គ្រឿង។ របាយការណ៍បញ្ជាក់ថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក (ស្លាប់៣នាក់ ), បត់គ្រោះថ្នាក់១លើក មិនគោរពសិទ្ធិ១លើក និងមិនប្រកាន់ស្តាំ ២លើក (ស្លាប់២នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់ (យប់៣នាក់)។
ជាមួយគ្នានោះម្សិលមិញនេះលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន៥០៨៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២៤៣៨គ្រឿង និងពិន័យសរុប ២៦៤៥គ្រឿង ៕