រថយន្តស្ទូចបុក និងកិនជនពិការម្នាក់ស្លាប់គួរអោយរន្ធត់នៅផ្លូវជាតិលេខ៥
រាជធានីភ្នំពេញ៖បុរសជាជនពិការម្នាក់ បានធ្លាយពោះវៀនចេញមកក្រៅ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ដោយសាតែត្រូវរថយន្តស្ទូចបុក។ គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង០៥ទៀបភ្លឺ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ តាមបណ្តោយផ្លូវជាតិលេខ៥ ខាងជើងស្ពានជ្រោយចង្វា មុខសណ្ឋាគារ រីវើផាឡេស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ៕