សុខភាព៖យោងតាមការស្រាវជ្រាវបានធ្វើឡើងបានឲ្យដឹងថា សណ្តែកបណ្តុះថាតើពីប្រភេទសណ្តែកបៃតង alfalfa និងផ្ទុកនូវធាតុផ្សេងដទៃទៀតជាច្រើននៃគុណប្រយោជន៍ភូតគាមគីមី(phytochemicals)។ ធាតុមួយគឺ kanavanin ដែលជាប្រភេទនៃអាមីណូអាស៊ីដ។ kanavanin អាចធ្វើឲ្យគាំងប្រភពនៃរោគមហារីកគោលិកាស, ពោះវៀន និងលំពែង។
បង្ការជំងឺមហារីក៖ សណ្តែកបណ្តុះមានជីវជាតិច្រើន និងគុណប្រយោជន៍ច្រើនសម្រាប់អ្នក។ គុណប្រយោជន៍របស់សណ្តែកបណ្តុះមិនត្រឹមតែនាំមកនូវជីវជាតិប៉ុណ្ណោះទេ មានភស្តុតាងនៅក្នុងការស្រាវជ្រាវផងដែរថា វាមានសារធាតុមួយដែលអាចធ្វើឲ្យគាំងប្រភពនៃរោគមហារីកពោះវៀន, លំពែង និងរោគគោលិកាស។
ល្អសម្រាប់ស្ត្រី ៖លើសពីនេះទៀត សណ្តែកបណ្តុះមាន estrogen ធម្មជាតិ ដែលមានមុខងារដូចជា estrogen synthesis ផងដែរ។ Estrogen នៅក្នុងសណ្តែកបណ្តុះអាចបង្កើនភាពហាប់ និងរូបរាងឆ្អឹង និងទប់ទល់ការបាត់បង់ឆ្អឹង(osteoporosis)។ ចំពោះស្ត្រីដែលទទួលទានសណ្តែកបណ្តុះអាចជួយពួកគេជៀសវាងពីរោគមហារីកសុដន់, ភាពច្របូលច្របល់នៃដំណើរមានរដូវ, រោគសញ្ញាមុននឹងអស់រដូវ និងភាពច្របូលច្របល់នៃដំណើរអស់រដូវរបស់ស្ត្រី។
កាត់បន្ថយខ្លាញ់ ៖នៅពេលសណ្តែកត្រូវបានបណ្តុះដើម្បីធ្វើជាសណ្តែកបណ្តុះ ជាទូទៅអត្រា saponi របស់វាបានកើនឡើងទៅដល់៤៥០%។ កម្រិតជាតិខ្លាញ់នៅក្នុងឈាមខ្ពស់ធ្វើឲ្យរងការឈឺចាប់ជំងឺស្ត្រូក និងរោគគាំងបេះដូង តាមការណែនាំគួរទទួលទានសណ្តែកបណ្តុះឲ្យបានច្រើននៅក្នុងបញ្ជីមុខម្ហូបជាប្រចាំថ្ងៃ។ Saponi នៅក្នុងសណ្តែកបណ្តុះបណ្តេញជាតិខ្លាញ់អាក្រក់LDL មិនមានឥទ្ធិពលមកលើខ្លាញ់ល្អHDL ទេ។
បណ្តេញភាពកខ្វក់ ៖គុណប្រយោជន៍ផ្សេងទៀតរបស់សណ្តែកបណ្តុះ គឺជួយបណ្តេញចេញនូវភាពកខ្វក់នៅក្នុងពោះវៀនធំ ពីព្រោះសណ្តែកបណ្តុះមានផ្ទុកនូវជាតិសរសៃ និងទឹកយ៉ាងច្រើន ដែលជាគោលចម្បងនៃសណ្តែកបណ្តុះក្នុងការប្រយុទ្ធប្រឆាំងរោគមហារីក។ នៅពេលដែលភាពកខ្វក់ចេញពីពោះវៀនធំបានលឿនគ្មានសារធាតុពុលនៅក្នុងអសុចិភាពទេ ដែលអាចស្រូបយកតាមរយៈរាងកាយ។ វានឹងការពារការកើនឡើងនៃសារធាតុពុលដែលអាចជួយដល់កោសិកាមហារីក៕