រថយន្ត​២​គ្រឿង​ត្រូវគេ​លួច​ដុត​ឆេះក្នុងផ្ទះ​នៅក្នុងចំការកៅស៊ូ​១០០​ហិកតា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2016 ក+ ក-

​ខេត្តរតនគិរី​៖​រថយន្ត​ចំនួន​០២​គ្រឿង​នៅ​ចំណុច​ផ្ទះ​ចំការកៅស៊ូ​១០០​ហិកតា​ស្ថិតនៅ​ក្នុងភូមិ​តា​អង​ប៉ុក ឃុំ​តា​អង ស្រុក​កូន​មុំ ត្រូវបាន​ចោរ​ចូល​លួច​ដុត​នៅវេលា​ម៉ោង​១១ និង​០០​នាទី​យប់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦​។​
​យោងតាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ម្ចាស់​ចំការ​ឈ្មោះ ស៊ឹម អៀង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ រស់នៅ​ក្រុងភ្នំពេញ ។ ចំណែក​អ្នកទទួលខុសត្រូវ​រួមមាន​ឈ្មោះ ទុយ ស៊ឺ​វិល ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ប្រធាន​ពន្ធដា​ខេត្តរតនគិរី រស់នៅ​ភូមិ​៤​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង​និង​មេការ​ប្រចាំ​នៅ​ចំការ​២​នាក់ ១.​ឈ្មោះ សុន ហេ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មេការ​ស្នាក់នៅ​ភូមិ​តា​អង​ប៉ុក​ឃុំ​តា​អង​ស្រុក​កូន​មុំ​ខេត្តរតនគិរី​។ ២.​ឈ្មោះ​ចាន់ ដា​រ៉ា ភេទ​ប្រុស​អាយុ ៤៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មេការ​ស្នាក់នៅ​ភូមិ​តា​អង​ប៉ុក ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី ។​
​រថយន្ត​ទីមួយ​ម៉ាក​នីសា​ន់​មួយ​បាំង​កន្លះ​ពណ៍​ក្រហម​ផ្លាកលេខ​ភ្នំពេញ​២Q.០២៦៦(​ខូចខាត​ទាំងស្រុង​)​រថយន្ត​ទី​២​ម៉ាក​តា​កូ​ម៉ា​មួយ​បាំង​កន្លះ​ពណ៍​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២V.៥៩៥៦​។ បច្ចុប្បន្ន​កម្លាំង​កំពង់ធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា​ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

IMG-20160509-WA0028IMG-20160509-WA0022