សមត្ថកិច្ច​ថៃ​ចាប់បញ្ជូន​ពលករ​ខ្មែរ​៦​នាក់មក​ស្រុក​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​រងគ្រោះ​ចាញ់បោក​មេខ្យល់​លើទឹក​ដី​ថៃ បាន​អំពាវនាវ​រក​ការអន្តរាគមន៍​ជួយ​ពី​មន្ត្រី និង​សមត្ថកិច្ច​កម្ពុជា​នោះ ត្រូវបាន​មន្ត្រី​និង​សមត្ថកិច្ច​កម្ពុជា​-​ថៃ ជួយ​យកមក​ដល់​កម្ពុជា​វិញ​ហើយ កាលពី​ម៉ោង​០៨​យប់​ថ្ងៃទី​០៩ ឧសភា ២០១៦ ស្ថិតនៅតាម​ច្រក​តំបន់​ម៉ាឡៃ​ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
​ពលករ​ទាំងនេះ ១-​ឈ្មោះ អូន ណា​ង ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​, ២-​ឈ្មោះ យង់ នី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​, ០៣-​ឈ្មោះ ឡុង សៀម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ០៤-​ឈ្មោះ ប៉ូ សំណាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទាំង​៤​នាក់​មកពី​ខេត្តបាត់ដំបង​, ០៥-​ឈ្មោះ សូរ សុខ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មកពី​ស្រុក​ទ្រាំង ខេត្តតាកែវ និង​០៦-​ឈ្មោះ ឯល សារ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មកពី​ខេត្តកំពត​។​
​ពលករ​ទាំងនេះ ត្រូវ​ជួយសង្គ្រោះ​ពី​ស្រុក​មឿង ខេត្ត​ស្រះកែវ ដោយ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ថៃ​-​កម្ពុជា និង​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់ពី​ពួកគេ​ទំនាក់ទំនង​សុំ​ការអន្តរាគមន៍​ឱ្យជួយ​ពី​មន្ត្រី​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​។​
​ពលករ​ទាំង​៦​នាក់​បាន​ប្រាប់ថា ពួកគេ​ចាញ់បោក​មេខ្យល់​យកទៅ​កាប់​ដើម​ប្រេងខ្យល់ ហើយ​ទុកចោល​ថា មក​យក​កម្លាំង​ពលករ​បន្ថែម តែ​មិនឃើញ​វិលត្រឡប់ ធ្វើឱ្យ​ពួកគេ​អត់បាយ​ក្រហាយ​ទឹក​៣​យប់​៤​ថ្ងៃ ខោអាវ​ស្អុយ​ដូច​គម្រង់ ។ ពួកគេ​ប្រាប់​មន្ត្រី​កម្ពុជា​ថា​ដោយសារ​មិនអាច​ស៊ូទ្រាំ​បាន ក៏​នាំគ្នា​ដើរ​តាម​ដងផ្លូវ​ឲ្យ​តម្រួត​ថៃ​ចាប់ បន្ទាប់មក​ក៏មាន​ព័ត៌មាន​ដល់​មន្ត្រី​ទំនាក់ទំនង​កម្ពុជា​-​ថៃ ក៏​សហការគ្នាជាមួយ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ថៃ​-​កម្ពុជា ទៅ​ទទួល​ពលករ​ទាំង​នះ មក​កម្ពុជា​វិញ​ត ៕

a123ce1d-e1f3-4b24-b42e-a90a0c60bd28