ចាប់ខ្លួន​ឃាតករ​កាប់​ក្មេង​ម្នាក់​ដាច់​.​ក​ស្លាប់​នៅ​ស្រុក​មេមត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2016 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ​៖​ជនសង្ស័យ​ជា​ឃាតករ​ដែល​សម្លាប់​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ដោយ​កាប់​រហូត​ដាច់​.​កនៅ​ក្នុងភូមិ​ច​ង្គុំ​ស្ពាន ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ កាលពី​រសៀល​ម្សិលមិញ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ ។ ជនសង្ស័យ​ឈ្មោះ ណា នួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ មាន​រស់នៅ​ចម្ងាយ​ពី​ផ្ទះ​ក្មេងប្រុស​រងគ្រោះ​ប្រហែល​១៥០​ម៉ែត្រ​ប៉ុណ្ណោះ ។​
​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ជា​មនុ​ស្សញៀន​ថ្នាំ​បាន​កាប់សម្លាប់​ក្មេងប្រុស​រហូត​ដាច់​.​ក​ប្លន់​យក​ម៉ូតូ​វ៉េវ​១​គ្រឿង បន្ទាប់មក​បម្រុង​យកទៅ​បញ្ចាំ​នៅ​ម្តុំ​កាស៊ីណូ​ត្រពាំង​ផ្លុ​ង ស្ថិតក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​មេ​មុត ប៉ុន្តែ​ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់ កន្លែង​បញ្ចាំ​គេ មិន​ទទួល​ក៏​យក​ម៉ូតូ​នោះ​ទៅ​លាក់ទុក​ក្នុងព្រៃ ។​
​សមត្ថកិច្ច​បន្តថា បន្ទាប់ពី​ចាប់ខ្លួន​កម្លាំង​យើង​បាន​នាំ​ជនសង្ស័យ​ទៅ​កន្លែង​លាក់​ម៉ូតូ​ដើម្បី​យក​ម៉ូតូ ។ ចំណែក​ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​មក​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​បំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

fb7c04dd-926e-4953-8d8b-fccaa8a988a0