ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជិត​១០​នាក់​ពាក់ព័ន្ធ​ករណីសម្លាប់​សិស្ស​វិទ្យាល័យ​ពងទឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ រហូត​តាម​ចាប់​ជនដៃដល់ និង​បក្ខពួក​មាន ស្រី មាន​ប្រុស ជិត​១០ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​សិស្សស្រី​វិទ្យាល័យ​ពងទឹក នៅ​យប់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​
​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​ក្រុមអ្នកកាសែត នៅ​កន្លែង​ចាប់ខ្លួន​ជា​ជំហាន​ដំបូង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាត​កម្មនេះ គឺ​ផ្តើមចេញពី​បងប្អូន​ជីដូនមួយ​រប​ស់​នារី​រងគ្រោះ បាន​លួងលោម​នាំទៅ​ឲ្យ​បក្ខពួក​សម្លាប់ចោល​តែម្តង ដែល​ជន​មេគំនិត​ត្រូវ​ចាប់ខ្លួន​នៅ​សង្កាត់​ព្រៃវែង ដោយ​សហការ​ជា​កម្លាំង​នគរបាល​ខណ្ឌដង្កោ រួចហើយ​ឈាន​មក​ចាប់ខ្លួន​បក្ខពួក​បន្តទៀត សរុប​៧​នាក់​។ លោក​អធិការ បាន​បន្តថា ក្រោយ​ការចាប់ខ្លួន​យើង ក៏បាន​ដកហូត​ម៉ូតូ​របស់​នារី​រងគ្រោះ​ផងដែរ ហើយ​នៅពេលនេះ កំពុង​យកទៅ​សួរនាំ ថា​តើន​រណា​ជាប់​ពាក់ព័ន្ធ​ខ្លះ នៃ​អំពើ​ឃាតកម្ម​នេះ​។ លោក​អធិការ​បញ្ជាក់ថា មូលហេតុ ដែល​នាំ​ឲ្យ​ជនដៃដល់​សម្លាប់​នារី​រងគ្រោះ ពីព្រោះ​តែ​ខឹង​សុំ​ខ្ចីលុយ ចំនួន​២​លើក​តែ​នាង​មិន​ព្រម​ឲ្យ​។​
​គួរ​បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ ២០១៦ ក្មេងស្រី​សិស្សសាលា​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ ដោយ​ស្នាម​ឈាម​យ៉ាង​ជោគជាំ ស្ថិតនៅ​ដី​ឡូ​សំណង់​បាក់បែក​មួយកន្លែង​ស្ថិតនៅ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្មេងស្រី​រងគ្រោះ​មានឈ្មោះ វឺ​ន រដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ពងទឹក​ថ្នាក់​ទី​១២​ដេ​៕

1936193_1599528483694850_4445042108381790280_n13165961_1599528667028165_6119963951985536312_nCapture-513151876_1599519353695763_1843049811943537201_n