បង្ក្រាប​ក្រុម​ញៀន​ល្បែង​នៅ​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2016 ក+ ក-

​ខេត្តកណ្ដាល​៖​សម្ថ​កិច្ច​ស្រុក​ខ្សាច់កណ្ដាល​ចុះបង្ក្រាប​ក្រុម​ញៀន​ល្បែង​បៀរ អាប៉ោង និង​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៧​នាក់ និង​ម៉ូតូ​ចំនួន​៩​គ្រឿង នៅ​ចំណុច​ក្នុងផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ អាត ដែល​ស្ថិតនៅ​ភូមិ ព្រែក​ជ្រូក ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពី​ម៉ោង​៤​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​។​
​ប្រភពពី​នាក់​ជិតខាង​បាន​ឲ្យ​ដឹងថា ផ្ទះ​នោះ​គឺមាន​នាក់​លេងល្បែង​បៀរ អាប៉ោង ពី​៣​ទៅ​៤​រង់ ហើយ​លេខ​ជាប្រចាំ យូរ​ឆ្នាំ​មកហើយ ហើយ​មិនដែល​មានការ​បង្ក្រាប​នោះឡើយ​។ សមត្ថកិច្ច​បាន​ចុះទៅ​ឡោម​ព​ទ្ធ័​នឹងធ្វើ​ឲ្យ​មានការ​ភ្នា​ក់​ផ្អើល​ក្នុង​នោះគេ​សង្កេតឃើញ​ក្រុម​នាក់​លេងល្បែង រត់​ប្រសេចប្រសាច​ផ្លោះ​របង​ថ្ម​សំណាញ់​ផ្អើល​អ្នកស្រុក តែ​យ៉ាងណា​នាក់​រត់​មិន​រួច​ត្រូវ​សម្ថ​កិច្ច​ចាប់បាន​៨​នាក់​តែ​ស្ដ្រី​ម្នាក់​យំ​សុំ​អង្វរ​ទើប​សមត្ថកិច្ច​លើកលែង​សល់​តែ​៧​នាក់​ទេ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូនទៅ​អធិការ​ស្រុក​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

375328