ឆក់​កាបូប​បាន​ហើយ តែ​រត់​មិន​ផុតពី​ប្រជាពលរដ្ឋ ​ចាប់វាយ​ស្ទើរ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់វាយ​ស្ទើរ​ក្ស័យ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​បានសំរេច តែ​រត់​មិន​រួច​។ ករណីនេះ​កើតឡើង​កាលពី​ម៉ោង​៨ និង​០០​នាទី​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ខាងក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​កើតហេតុ​ខាងលើ គឺមាន​នារី​ម្នាក់​ជា​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង តាម​ណ្តោ​យ​ផ្លូវ​កម្ពុជា​ក្រោម លុះ​ជិះ​មកដល់​មុខ​មន្ទីរពេទ្យ​អង្គរធំ ក៏មាន​ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មក​តាម​ក្រោយ ស្រាប់តែ​ជិះ​មក​ក្បែរ​នាង​ជនសង្ស័យ​ទាំង​២​រូបនោះ បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​បានតែ​ម្តង បន្ទាប់ពី​ឆក់​បាន​ហើយ​នារី​រងគ្រោះ​ស្រែកថា ចោរៗ ក៏បាន​អ្នកដំណើរ​ក្បែរ​នោះ​ជួយ​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ជនសង្ស័យ​ទាំង​២​នាក់​នោះ រហូតមកដល់​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ដោយ​ជនសង្ស័យ​ជា​អ្នក​ឌុប​មានការ​ភិតភ័យ បាន​ទម្លាក់​ជនសង្ស័យ​ម្នាក់ រួមជាមួយ​កាបូបដៃ​របស់​នារី​រង​គ្រោះ​ផងដែរ រួច​ជិះ​គេចខ្លួនបាត់​។​
​ដោយឡែក ជនសង្ស័យ​ដែល​ធ្លាក់​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ រាប់សិប​នាក់ ព្រួត​វាយ​ស្ទើរ​ស្លាប់ តែ​សំណាងល្អ​ត្រូវបាន​សមត្ថកិច្ច ខណ្ឌទួលគោក មក​ទាន់​កុំ​អី​ជនសង្ស័យ​រូបនោះ​ត្រូវ​ប្រជាពលរដ្ឋ វាយ​ស្លាប់​បាត់ទៅហើយ​។​ ​បន្ទាប់មក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌទួលគោក​យក​ចេញពី​កន្លែងកើតហេតុ​ទៅ​សួរ​នាំនៅ​ប៉ុស្តិ​ដើម្បី​បញ្ជៀ​ស​កុំអោយ​ប្រជាពលរដ្ឋ​វាយ តទៅទៀត​៕

13092098_1604972226486271_4650108701427428095_n