ខេត្តបាត់ដំបង៖សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ក្រោមការអនុវត្តន៍ដីកាបង្គាប់ចាប់ខ្លួនលើករណីប្លន់នៅក្នុងភូមិអញ្ចាញ សង្កាត់អូរចាកាលពីឆ្នាំ២០០៧។ ក្រុមនគរបាលនៃស្នងការខេត្តបាត់ដំបងបានអោយដឹងថា ប្រតិបត្តិការឃាត់ខ្លួនជនបង្ករក្នុងអំពើប្លន់នេះធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបងក្រោមការបង្គាប់អោយចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត។
ជនល្មើសមានឈ្មោះនូវ ផានិត ហៅ វិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដមានទៅលំនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានប្រព្រឹត្តអំពើប្លន់កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០៧កន្លងមក។ បច្ចុប្បន្នជនល្មើសត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាកាដើម្បីចាត់ការបន្ដរតាមនីតិរវិធី៕