រាជធានីភ្នំពេញ៖នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៥នាក់និងរបួសស្រាល៣នាក់។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១១គ្រឿង រួមមានម៉ូតូចំនួន៦គ្រឿង, រថយន្តធុនតូច២គ្រឿង, រថយន្តធុនធំ២គ្រឿង, យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន២លើក, ស្រវឹង១លើក, ប្រជែង១លើក, មិនប្រកាន់ស្តាំ១លើក ,មិនគោរពសិទ្ធិ១លើក, កត្តាយានយន្ត១លើក ក្នុងនោះមិនពាក់មួកពេលគ្រោះថ្នាក់៧នាក់យប់។ ជាមួយគ្នាលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៤,៣៥២ គ្រឿង, អប់រំ ១,៩៣២ គ្រឿង, ពិន័យ ២,៤២០ គ្រឿង៕