ខេត្តពោធិ៍សាត់៖ប្តីប្រពន្ធមួយគូដែលទើបរៀបការបានជាងមួយឆ្នាំ ត្រូវរន្ទះបាញ់ប្រល័យជីវិតប្តីនៅនឹងកន្លែងកើតហេតុ ចំណែកប្រពន្ធរងរបួសធ្ងន់ គ្រាដែលកំពុងដើរត្រឡប់មកពីផ្លាស់ក្របីវិញ។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចការដ្ឋានទី៧ ភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់់ ខេត្តពោធិ៍សាត់។
មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រលាបលោកអនុសេនីយ៍ទោ អ៊ុន ហូ បាននិយាយថា ជនរងគ្រោះ ដែលជាប្តី មានឈ្មោះ មឿន សុភ័ក្ត្រ អាយុ២៦ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និង ប្រពន្ធមានឈ្មោះ មូល ស្រីតូច អាយុ២៣ឆ្នាំ ពួកគេទាំង២នាក់ប្តីប្រពន្ធរស់នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ លោកបន្តថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់ប្តីប្រពន្ធបានទៅកាច់ទំពាំងជាមួយក្មួយស្រី និងភ្លាមនោះមានមេឃស្រទុំរកភ្លៀង លាយឡំដោយសូររន្ទះពេញផ្ទៃមេឃ ក៏នាំគ្នាស្រូតទៅផ្លាស់ក្របីនៅខាងក្រោយផ្ទះ ស្រាប់តែរន្ទះបាញ់ស្លាប់នៅកន្លែងកើតហេតុ រីឯប្រពន្ធរងរបួសធ្ងន់តែម្តង ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់៕
ប្តីស្លាប់ ប្រពន្ធពរពោះជាង២ខែរបួសធ្ងន់ដោយសាររន្ទះបាញ់