រថយន្ត​កែច្នៃ​ដាច់​រ៉ូ​ទីល​រេ​ចង្កូត​ធ្លាក់​ផ្លូវស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 May, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​រថយន្ត​កែច្នៃ​មួយគ្រឿង បាន​ដាច់​រ៉ូ​ទីល​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​បណ្តាលឱ្យ​មនុស្ស​របួសធ្ងន់​២​នាក់ និង​ស្លាប់​ម្នាក់​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​យប់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២១០៦ ស្ថិតក្នុង​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ​សូ ចិន្តា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​អ្នកបើកបរ​) របួស​បាក់​ជើងឆ្វេង ២-​ឈ្មោះ​តឿ សូរ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ របួស​បាក់ជើង​ស្តាំ និង​៣-​ឈ្មោះ​ជួន តា​រ៉ា ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ទាំង​៣​នាក់ មាន​ទីលំនៅ​ភូមិ​ព្រៃ​គុប សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ហើយ​ត្រូវជា​ឪពុកម្តាយ និង​កូន​៕

56f6bced-b862-493c-82f5-472d807e308546f9c799-d241-47f5-a0be-dda83ac0721e38dca757-98bf-47fb-81a7-11d5fc49ff2f