ខេត្តព្រៃវែង៖ស្ត្រីវ័យកណ្ដាលរស់នៅម្នាក់ឯងបានសម្រេចចងកនឹងរនងផ្ទះបញ្ចប់ជីវិតខ្លួនឯង ដោយសារត្រូវចែកផ្លូវគ្នាជាមួយប្ដី ហើយមានទំនាស់ពាក្យសម្តីជាមួយម្តាយបង្កើតស្ទើររៀងរាល់ថ្ងៃ។ ករណីនេះកើតឡើងកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិប្រហ៊ារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា គ្រួសារនេះតែងតែមានទំនាស់ពាក្យសម្តីស្ទើររាល់ថ្ងៃជាមួយម្ដាយឈ្មោះយាយហ៊ី អាយុ៧៨ឆ្នាំ រស់នៅផ្ទះផ្សេងគ្នាថ្ងៃ លុះព្រឹកឡើងស្ត្រីឈ្មោះ សុខ ហេង អាយុ៥២ឆ្នាំបានលែងលះជាមួយស្វាមី ដោយមានកូនប្រុសស្រី២នាក់។ ប្រភពបន្តថា សព្វថ្ងៃកូនទៅធ្វើពលករនៅប្រទេសថៃណាមួយតូចចិត្តនឹងវាសនាក៏បានធ្វើអត្តិឃាតចងកសម្លាប់ខ្លួនដោយខ្សែលីឡុងផ្ចាប់ទៅនឹងរនងផ្ទះស្លាប់តែម្តងទៅ។
បើតាមការពិនិត្យ និងការធ្វើកោសល្យវិច្ច័យរបស់លោកវរសេនីយ៍ត្រី ថន សាមឿន បានបញ្ជាក់ប្រាប់ថាជនរងគ្រោះពិតចងកធ្វើអត្តឃាតខ្លួនមែន ដោយគ្មានអំពើហិង្សា ឬការគុំគួនអ្វីទៅលើជនរងគ្រោះឡើយ។
ក្រោយត្រួតពិនិត្យរួចសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲក្រុមគ្រួសារសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕
ស្ត្រីម្នាក់ចងកសម្លាប់ខ្លួនសង្ស័យមានវិបត្តិផ្លូវចិត្ត