លោក តុ វ៉ាន់ចាន់ មិនចូលទៅបំភ្លឺតុលាការតាមការដីកា
រាជធានីភ្នំពេញ៖តាមសេចក្តីរាយការណ៍ព្រឹកនេះ លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកណ្ដាល មិនបានចូលមកបង្ហាញខ្លួន តាមការហៅរបស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ពាក់ព័ន្ធអំពើពេស្យាចារ លើបណ្តឹងរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ នោះទេមកដល់ម៉ោង១០ និង១៥នាទីនេះ៕