ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​វត្ត​កណ្តឹង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2016 ក+ ក-

ខេត្តបាត់ដំបង​៖​សាកសព​បុរស​ម្នាក់​ដែល​គេ​ប្រទះឃើញ​កាលពី​ម៉ោង​៦ និង​៥០​នាទី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​នេះ ត្រង់ចំណុច​ក្នុង​បរិវេណ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​នៅ​មិនទាន់មាន​ការអះអាង​នៅឡើយ​ពី​ក្រុមគ្រួសារ​សាច់ញាតិ​។ អ្នកស្រុក​អះអាងថា ជនរងគ្រោះ​ជា​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស មាន​អាយុ​ប្រហាក់ប្រហែល​៣០​ឆ្នាំ​។​
​ឆ្លងតាម​ការពិនិត្យរ​បស់​សមត្ថកិច្ច​បានអោយ​ដឹងថា នៅលើ​ដងខ្លួន​សាកសព​មាន​ស្លាកស្នាម​របួស​ចាស់​ចំនួន​៦​កន្លែង និង​មាន​ស្នាម​ដេរ​នៅលើ​កំភួនដៃ​ខាងឆ្វេង រីឯ​ត្រង់​រន្ធ​ច្រមុះ​ទាំងសងខាង​មាន​ហូរឈាម​យ៉ាងច្រើន ប៉ុន្តែ​ការស្លាប់​នេះ​យោងតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​ផឹកស្រា​ទើប​បណ្តាល​អោយស្លាប់​៕

IMG_0735IMG_0736