សមត្ថកិច្ចយកដីកាកោះហៅលើកទី២ទៅបិទដល់មុខផ្ទះលោក កឹម សុខា
រាជធានីភ្នំពេញ៖នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានដីកាលើកទី២កោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ទៅបិទដល់មុខផ្ទះរបស់លោកស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក តែម្តង។
គួរបញ្ជាក់ថា ព្រះរាជអាជ្ញារង លោក សៀង សុខ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញដីកាលើកទី២កោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិឲ្យចូលបំភ្លឺនៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៦ ខាងមុខ ក្រោមបទចោទប្រកាន់ពីបទសញ្ចារកម្ម៕