ប៉េអឹម​ចាប់​ទូក​ដឹកឈើ​ល្មើស​៣​គ្រឿង​របស់​ក្រុម​កូនស្រី តា​ម៉ាន នៅ​ស្រុក​សំបូរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2016 ក+ ក-

​ខេត្តក្រចេះ​៖ អាវុធ​ហ​ត្ត​ខេត្តក្រចេះ​សហការ​ជាមួយ អាវុធ​ហ​ត្ត​ស្រុក​សំបូរ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ ចុះ​ប​ង្គ្រា​ប​ទូក​ដឹកឈើ​ឈើ​ល្មើសច្បាប់​ចំនួន ៣​គ្រឿង មាន​ចំនួន​ជាច្រើន​ម៉ែត្រគូប​។ ការចាប់​ឃាត់​ទូក​ទាំងនេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ តាម​ច្រាំង​ទន្លេមេគង្គ នៅ​ចំណុច​ភូមិ​អន្លង់​ព្រះ​គោ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​។​
​លោក​វរសេនីយ៍ទោ ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បានដឹងថា ក្នុង​ចុះ​ប​ង្គ្រា​ប​នេះ​ដោយមាន​ការចង្អុលបង្ហាញ និង​បទបញ្ជា​ដ៏​តឹងរឹង​របស់លោក ឧ​ត្ត​ម​សេនីយ៍ សាន្ដ ប៊ុន​ថា​ន​មេបញ្ជាការ​អាវុធ​ហ​ត្ត​ខេត្តក្រចេះ ទើប​កម្លាំង​របស់លោក​ឈានដល់​ការឃាត់​ទូក​ផ្ទុក​ឈើ​ចំនួន ៣​គ្រឿង ជា​ប្រភេទ​ក្ដា​ប្រមាណ​ជិត ៤០​ម៉ែត្រគូប ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកចាត់ចែង​។​
​ចំណែក​ម្ចាស់​ត្រូវបាន​គេ​ស្គាល់​ថា ទី​១,​ឈ្មោះ ស៊ុ​ល ហះ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ២,​ឈ្មោះ សុះ ព្រៃ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ និង​ទី​៣,​ឈ្មោះ សាន់ ម៉ូត ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនសង្ស័យ​ទាំងបី​នាក់​ខាងលើនេះ មាន​ទីលំនៅ​ភូមិ​ជី​និក ឃុំ​ជី​និក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។
​លោក ឃ្លាំង ណា​រ័​ត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​វឌ្ឍនៈ បាន​ឲ្យ​ដឹងថា ឈើ​និង​ទូក​ទាំងនេះ ត្រូវ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ បញ្ជា​ឲ្យ​នាំយកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ ព្រោះ​សង្កាត់រដ្ឋបាល​ព្រៃឈើ​វឌ្ឍនៈ​ទីតាំង​តូចចង្អៀត​ពិបាក​នឹង​លើក​ឈើ​យកទៅ​រក្សាទុក ចំណែក​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​ច្រាំងទន្លេ​រាង​ចំរាល​ងាយស្រួល និង​លើក​ឈើ​ដើម្បី​ធ្វើការ​វាស់វែង​។​
​ទោះជា​យ៉ាងណាក្ដី សកម្មភាព​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​ទូក គឺ​នៅតែ​បន្ត​កើតមាន​ទាំង​រដូវប្រាំង និង​រដូវវស្សា​។ ជាពិសេស​នៅ​រដូវវស្សា គឺមាន​ទូក​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​នៃ​ខេត្តក្រចេះ ជា​រៀងរាល់​យប់ ដោយ​ក្នុង​១​យប់ៗ​ទូក​ឆ្លងកាត់​មិន​ក្រោយពី ៤​ទូក​ឡើយ ដែលមាន​ផ្ទុក​ឈើ​ចាប់ពី ៧​ម៉ែត្រគូប ទៅដល់​១០​ម៉ែត្រគូប នេះ​បើ​យោងតាម​ប្រភព​រាយការណ៍​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​
​ដោយ​គេ​សង្កេតឃើញថា មន្ត្រី​ជំនាញ​មេព្រៃ ដែលមាន​ទីស្នាក់ការ​នៅតាម​ដង​ទន្លេមេគង្គ ក៏ដូចជា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​គ្រប់​គ្រង់ ដែលមាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​វឌ្ឍនៈ​ជាដើម ហាក់បីដូចជា​គ្មាន​ចំណាត់ការ និង​វិធានការ​ក្នុងការ ចុះបង្ក្រាប​ចាប​ឃាត​ទួ​ក​ដឹកឈើ​ទាំងនោះ​ទាល់តែសោះ ។ បែរជា​បណ្ដែតបណ្ដោយ​ទុកអោយ​ក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​សកម្មភាព​ចរាច​ទូក​ឈើ ចាប់ពី​ព្រំប្រទល់​ទឹកដី​នៃ​ខេត្តស្ទឹងត្រែង​និង​ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ដោយ​រលូន និង​មាន​សុវត្ថិ​ភាពល្អ​ណាស់​។​
​ជាក់ស្ដែង​ដូច​ក្នុងករណីនេះ​ជាដើម បើ​កម្លាំង​កង​អាវុធហត្ថ​ខេត្តក្រចេះ មិន​ចុះទៅ​បង្ក្រាប់​ទេនោះ ប្រហែលជា​ទូក​ឈើ​ទាំងនេះ​ច្បាស់​ជា​ទៅដោយ​ធ្វើចរាច​ណ៍​ឆ្លងកាត់​ទឹកដី​នៃ​ខេត្តក្រចេះ​ដោយ​រលូន​ទៀត​ជាក់​ជាមិនខាន​ឡើយ​។​
​ប្រភព​ដដែល បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ទូក​ដឹកឈើ​ទាំងនេះហើយ​ដែលជា​ក្រុម​ទូក​ឈើ​កូនស្រី​របស់ តា មាណ រស់នៅ​ភូមិ​ជំ​និ​ច ឃុំ​ជំ​និ​ច ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែលជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ជា​យូរ​ឆ្នាំ​មកហើយ ហើយក៏​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ផងដែរ​៕​ដោយ​៖ វិធិ​ន​

213index