គុណសម្បត្តិ​គ្រាប់ស្វាយចន្ទី​​ចំពោះ​សរសៃឈាម​បេះដូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2016 ក+ ក-

​សុខភាព​៖​គ្រាប់ស្វាយចន្ទី​មាន​ផ្ទុក​ទៅដោយ​ខ្លាញ់​monounsaturated ដែល​ល្អ​ចំពោះ​សុខភាព​សរសៃឈាម​បេះដូង ពីព្រោះ​ខ្លាញ់​monounsaturated កាត់បន្ថយ​កម្រិត triglyceride ខ្ពស់ ដែល​ជាប់ទាក់ទង​នឹង​ការបង្កើន​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​។ គ្រាប់ស្វាយចន្ទី សំបូរ​ទៅដោយ​អង់​ទី​អុក​ស៊ី​ឌែ​ន​(antioxidants) ដែល​ជួយ​កំចាត់​ចោល​នូវ​រ៉ាឌីកាល់​សេរី (free radicals) ដែល​អាចជា​មូលហេតុ​នៃ​មហារីក​មួយចំនួន​។​
​គ្រាប់ស្វាយចន្ទី​ជា​អាហារ​ថាមពល គ្មាន​កូ​ឡេ​ស្តេ​រ៉ូ​ល ជួយ​រក្សា​សុខភាព​អញ្ចាញធ្មេញ និង​ធ្មេញ​បានល្អ​។ គ្រាប់ស្វាយចន្ទី​ជា​ប្រភព​នៃ​ម៉ាញ៉េ​ស្យូ​ម (magnesium) ដែល​ជាតិ​ខនិជ​នេះ​ធ្វើការ​ជាមួយនឹង​កាល់ស្យូម (calcium) ដើម្បី​ជួយ​ផ្ត​ត់​ផ្គង់​ដល់​សាច់ដុំ និង​ឆ្អឹង​នៅក្នុង​ខ្លួន​ឲ្យ​មាន​សុខភាព​ល្អ​។​
​គ្រាប់ស្វាយចន្ទី​មាន​កំហាប់​ថាមពល​ខ្ពស់ និង​មាន​ចំនួន​ជាតិ​សរសៃ​ខ្ពស់​សម្រាប់​ការ​តម​អាហារ ដោយ​វា​មាន​ទាំង​កំហាប់​ថាមពល និង​ចំនួន​ជាតិ​សរសៃ​ខ្ពស់​គឺអាច​ចាត់ទុកថា វា​មាន​ប្រសិទ្ធភាព​ចំពោះ​ការគ្រប់គ្រង​ទម្ងន់ ប៉ុន្តែ​នៅពេលដែល​ទទួលទាន​ល្មមតែ​ប៉ុណ្ណោះ​។​
​គ្រាប់ស្វាយចន្ទី​គឺមាន​ផ្ទុក​ជាតិ​ទង់ដែង​ខ្ពស់ គឺ​សំខាន់​ក្នុង​ការផលិត​ថាមពល​, សំខាន់​អាច​ផ្លាស់ប្តូរ​បាន​នៅក្នុង​បំពង់​សរសៃឈាម​, ឆ្អឹង និង សន្លាក់ឆ្អឹង​។ ការបរិភោគ​គ្រាប់ស្វាយចន្ទី​ជួយ​រាងកាយ​ប្រើប្រាស់​ជាតិ​ដែក​ដើម្បី​កំចាត់​នូវ​រ៉ាឌីកាល់​សេរី និង​ជួយ​ឲ្យ​ឆ្អឹង​មានការ​លូតលាស់​៕

4ff1692d35afb7ed62b0aa9b425c9c96