CNRP ព្យាយាម​លាក់បាំង​មិន​បញ្ជាក់​ពី​វត្តមាន​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រី CNRP មិនបាន​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត ដែល​បាន​សួរថា តើ​ពេលនេះ​លោក កឹម សុខា កំពុង​នៅទីណា ក្នុងពេលដែល​សាធារណមតិ​បានលើកឡើង​ផ្ទុយគ្នា​អំពី​ការអនុវត្ត​និតិ​វិធី​របស់ តុលាការ ចំពោះ​ដីកា​កោះហៅ​លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃស្អែក ។​
​អ្នកតាមដាន​ស្ថានភាព​នយោបាយ បាន​នឹង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទាក់ទង​សំណុំរឿង​លោក កឹម សុខា ខណដែល​តុលាការ​បាន​កោះហៅ​ឲ្យ​លោក​ចូល​បំភ្លឺ​ជា​លើក​ទី​២​នៅ​ថ្ងៃទី​២៦ ខែឧសភា​នេះ ក្នុងនាម​ជា​សាក្សី ពាក់ព័ន្ធ​សំណុំរឿង​សញ្ចរ​កម្ម​ជាមួយ​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ។ ប៉ុន្តែ​លេចឮ​ព័ត៌មាន​ថា លោក កឹម សុខា បាន​ចាក​ចេញពី​ប្រទេស​កាលពី​ម្សិលមិញ ឆ្ពោះទៅកាន់​ប្រទេស​ថៃ ដោយ​ស្ងៀមស្ងាត់ សូម្បីតែ​មន្ត្រីជាន់ខ្ពស់ CNRP ក៏​មិន​បានដឹង​ដែរ ។ ទន្ទឹម​នោះ​ក៏​លេចឮ​ព័ត៌មាន​មួយទៀត​ថា លោក កឹម សុខា បាន​ទៅ​មើល​ចំការ​ម្រេច​របស់លោក​នៅឯ​ខេត្តកំពង់ចាម ។​
​យ៉ាងណាក៏ដោយ​រហូតមក​ដល់ពេលនេះ មន្ត្រីជាន់ខ្ពស់ CNRP ហាក់​នៅតែ​បិទបាំង​ព័ត៌មាន​ទាក់ទង​លោក កឹម សុខា ក្នុងពេលដែល​លោក​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃស្អែក​នេះ ។ មិនតែប៉ុណ្ណោះ មន្ត្រី​ដែល​ជិតស្និទ្ធ​បំផុត​ជាមួយ​លោក កឹម សុខា ក៏​ព្យាយាម​លាក់បាំង​វត្តមាន​លោក កឹម សុខា ផងដែរ ៕

9193b726-51d0-4f33-a682-3395ca1cb8bf