ចាប់ខ្លួន​ឪពុក​តិរច្ឆាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​បានសម្រេច​ពីរដង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2016 ក+ ក-

ខេត្តស្វាយរៀង​៖​មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​នៅ​ភូមិ​តា​ប៉ោ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដោយសារ​ឪពុក​ចិត្ត​តិរច្ឆាន​ចាប់​កូនស្រី​ខ្លួនឯង​រំលា​ភ​បានសម្រេច​ចំនួន​ពីរដង​ត្រូវ​កូន​ទ្រាំ​មិនបាន​និយាយប្រាប់​អ៊ំ​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​បញ្ជូនមក​ស្នង​ការន​គ​បាល​ខេត្ត​ចាត់​បន្ត​។ ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦​។​
​បើតាម​សមត្ថកិច្ច និង​អាជ្ញាធរ​ឃុំ​សំឡី​បានអោយដឹងថា ឪពុក​តិរច្ឆាន​រំ​លាភ​កូន​ឯង​នេះ​មានឈ្មោះ ឈឹម​វ៉ាន់​នី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ប្រភព​ដដែល​បន្តថា ការ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ដោយសារ​កូនស្រី​ឈ្មោះ យ​.​ស​.​ណ អាយុ​១៨​ឆ្នាំ មានមុខ​របប​ជា​កម្មករ​រោងចក្រ នៅ​ជី​ភូ ក្រុង​បាវិត​ដែល​រង​ការរំលោភ​ពី​ឪពុក​ខ្លួន ដោយ​ទ្រាំ​មិនបាន​នឹង​ទង្វើ​ដ៏​លាមក​នេះ​បានរ​ត់ទៅ​ភ្នំពេញ​ដើម្បី​គេច​ពី​ការចាប់រំលោភ​ពី​ឪពុក កាលពី​ថ្ងៃទី​២២ ឧសភា ហើយ​បាន​តេ​ទូរស័ព្ទ​ប្រាប់​អ៊ំ​របស់ខ្លួន​ថា បានជា​ខ្លួន​រត់​មក​ភ្នំពេញ​នេះ ព្រោះតែ​ឪពុក​ចាប់រំលោភ​បង្ខំ​រួមភេទ​។ ប្រភព​ខាងលើ​បន្តទៀតថា រាល់ពេល​ចាប់រំលោភ​ម្តងៗ គឺ​ឪពុក​ខ្លួន​បាន​រក​លេស​ប្រើ​អោយ​ម្តាយ​របស់ខ្លួន​អោយទៅ​ទិញ​នេះ​ទិញ​នោះ​នៅផ្ទះ​គេ​លក់​ចាប់ហួយ ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ និង​ដេញ​ប្អូនៗ​អោយ​ទៅតាម​ម្តាយ​អស់ ហើយ​មិនអោយ​កូនស្រី​រងគ្រោះ​ទៅណា​ទេ​អោយនៅ​ផ្ទះ​ពីរ​នាក់​រួច​ក៏បាន​ឱកាស​បង្ខំ​ចាប់រំលោភ​តែម្តង​។ ប្រភព​បញ្ជាក់ថា ខណៈដែល​រំលោភ​ម្តង គឺ​តែងតែ​គំរាម​មិនអោយ​ប្រាប់​ម្តាយ​ខ្លួន​នោះទេ បើ​ហ៊ាន​ប្រាប់​នឹង​វាយ​ធ្វើបាប​ជាក់​ជាមិនខាន​ឡើយ​។​
​ប្រភព​ខាងលើ​បាន​បន្តទៀតថា ដោយមាន​ការប្តឹង​ពី​គ្រួសារ​រងគ្រោះ​ទើប​នៅ​ថ្ងៃទី​២៤ ខែឧសភា​នេះ​អាជ្ញាធរ​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​រដ្ន​បាល​ឃុំ​សំឡី​ចុះមក​ធ្វើកា​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅផ្ទះ​ជនសង្ស័យ និង​បាន​កសាង​សំណុំរឿង​ទៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​
​ជាមួយគ្នា​នោះ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូន​ខ្លួនឯង​ពិតប្រាកដ​មែនហើយ​ការចាប់រំលោភ​នោះ​មិនបាន​ចាំ​ថ្ងៃខែ​នោះទេ​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សាកសួរ​បន្ត​នៅ​ស្នងការ​នគរបាល​ខេត្ត​។​
​សូមបញ្ជាក់ថា​ជនរងគ្រោះ​រង​ការរំលោភ​ពី​ឪពុក​នេះ​ជា​កូនច្បង​ក្នុង​ចំណោះ​បងប្អូន​៥​នាក់​នៅក្នុង​បន្ទុកគ្រួសា​រ​៕

4e368801-d4ad-4ad7-b6a1-c7dc505989fb