ភ្លៀង​ធ្លាក់​៥​ថ្ងៃ​ជាប់ៗ​គ្នា​បានធ្វើ​ឲ្យ​លិច​តំបន់​ខ្លះ​នៃ​ខេត្ត​កែប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2016 ក+ ក-

​ដោ​យ៖សហការី​

​ខេត្ត​កែ​ប៖ ភ្លៀង​ធ្លាក់​៥​ថ្ងៃ​នៅ​ខេត្ត​កែប​បង្ក​ជា​ទឹកជំនន់​លិច​ដំណាំ និង​ងាប់​សត្វ​ពា​ហ​នះ លិច​សាលារៀន និង​បាក់​ស្ពាន​មួយកន្លែង​។​

​លោក កែន សីស​ត្ថា ភិ​បាល ខេត្ត​កែប បាន​ឲ្យ​ដឹងថា ភ្លៀង​៥​ថ្ងៃ​ជាប់​គ្នា​មកនេះ បណ្ដាល​ឲ្យ​លិច​ថ្នាលសំណាប​របស់​របស់​ប្រជាកសិករ​ជាង​៩០​ហិកតា និង​ទឹកភ្លៀង​បាន​ធ្លាក់​ខ្លាំង​បង្ក​ជា​ជំនន់​ធ្វើ​ឲ្យ​បាក់​ស្ពាន​ក្នុងភូមិ​មួយកន្លែង​ដែល​ស្ថិតនៅ​ក្នុងភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប និង​បាន​បង្ក​ការ​លិច​ផ្លូវលំ​មួយចំនួន​ថែមទៀត​។ នេះ​គឺជា​លើក​ទី​១​ហើយ​នៅក្នុង​តំបន់​ដែល​ធ្លាប់​រង​នឹង​គ្រោះរាំងស្ងួត បានទទួល​ទឹកភ្លៀង​ធ្វើអោយ​លិច​ភូមិករ​បែបនេះ​។

​សេចក្តីរាយការណ៍​បានអោយដឹងថា នៅ​ជាមួយគ្នា​នោះដែរ ខ្យល់​កន្ត្រាក់​បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​៣៦​ខ្នង ក្នុងនោះ​ខូចខាត​ធ្ងន់ធ្ងរ​៦​ខ្នង និង​រំលំ​ទាំងស្រុង​២​ខ្នង​ផងដែរ ។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​ភ្លៀង​ធ្លាក់​នោះ ផ្គរ​រន្ទះ​បាន​បាញ់សម្លាប់​មនុស្ស​ម្នាក់ សត្វ​គោ​៥​ក្បាល និង​ក្របី​១​ក្បាល​៕
1;;21;;41;;1