​បុរស​ម្នាក់​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​កាំភ្លើង​កែច្នៃដោយជម្លោះស្នេហាត្រីកោណ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2016 ក+ ក-

ខេត្តរតនគិរី​៖​ស្នេហា​អាថ៌កំបាំង​ដែល​បង្កឡើង​អស់​រយៈកាល​ជា​យូ​ឆ្នាំកន្លងមក​ហើយ​រវាង​គ្រួសារ​ពីរ​រួមរស់​ក្នុង​ស្រុកភូមិ​ជាមួយគ្នា​ហើយក៏​ត្រូវជា​ខ្សែស្រឡាយ​បងប្អូន​ជាមួយគ្នា​ផងដែរ លុះ​ដល់ពេល​បែកធ្លាយ​រឿង​អា​ថ៍កំ​បាំង​ខ្មាស់​ញ្ញាតិមិត្ត​ភូមិ ផង​របង​ជាមួយ​បែរជា​ផ្ទុះ​កំហឹង​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​កាំភ្លើង​កែច្នៃ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦​វេលា​ម៉ោង​៩ និង​៣០​នាទី​។​
​បុរសរងគ្រោះ​ឈ្មោះ ជឿន សារិន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយ​ធ្វើអត្តឃាត​ខ្លួនឯង និង​មាន​ប្រពន្ធ​ឈ្មោះ អួ​ក ចាន់​រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មានកូន​ស្រី​ម្នាក់​អាយុ​៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​ជនបង្ក​បាន​ឲ្យ​ដឹងថា ប្តី​របស់ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​ខាង​ស្រី អស់​រយៈពេល​ជា​យូរ​ឆ្នាំ​កន្លងមកហើយ​គឺជា​ស្នេហា​អាថ៌កំបាំង​ស្បថស្បែ​នឹង​គ្នា​ប្រសិនជា​ត្រូវស្លាប់​គឺ​ប្តូរ​ស្លាប់​ជាមួយនឹង​គ្នា​ហើយ​ស្ត្រី​កំណាន់ចិត្ត​របស់​ប្តី​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ថា​ន ធូ អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា មាន​ប្តី​ឈ្មោះ​ធន់ ភា អាយុ​៣៤​ឆ្នាំ​ជនជាតិខ្មែរ​នឹង​មានកូន​ក្នុងបន្ទុក​ចំនួន​៣​នាក់​។​
​ស្ត្រី​ជា​ប្រពន្ធ​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ ប្តី​របស់ខ្លួន​(​ស្លាប់​) បាន​យក​កាំភ្លើង​កែច្នៃ​គ្រាប់រំសេវ​ទៅ​បាញ់​គូ​កំណាន់ចិត្ត​ដល់ផ្ទះ ដែលមាន​ចំងាយ​ពីគ្នា​ប្រមាណ​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​បំណង​បម្រុង​បាញ់​ឲ្យ​ស្លាប់​មុន តែ​ចៃដន្យ​នាង​មិន​ស្លាប់​។ រួចហើយ​គេ​ក៏​ត្រឡប់មកផ្ទះ​វិញ​បាញ់សម្លាប់​ខ្លួនឯង​ជា​ក្រោយ​បានសម្រេច​នៅ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន​ក្បែរ​ទ្រុងមាន់​តែម្តង​។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​កំណាន់ចិត្ត​របស់​ជនបង្ក​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ​ឃើញ​បុរស​បង្ក​ដៃ​កាន់​អាវុធ​មួយ​ដើម​លាក់​ពីក្រោយ​ខ្នង​ដើរ​សំដៅ​មក​ផ្ទះ​របស់ខ្លួន​ពុំមាន​និយាយស្តី​អ្វី​ក្រៅពី​ស្ទុះ​មក​ចាប់​កដៃ​នាង​ហើយ​អូស​ចេញទៅ​ក្រៅ​ផ្ទះ​ពេលនោះ​នាង​ក៍​រើ​បំរាស់​យ៉ាង​ចាស់ដៃ​ហើយ​បុរស​ខាងលើ​លើក​កាំភ្លើង​ផ្ជ​ង់​បាញ់​ឲ្យ​ចំក្បាល​តែ​ចៃដន្យ​គ្រាប់កាំភ្លើង​បាន​ផ្ទុះឡើង​ស្របពេល​ដែល​នាងរ​វាស់ដៃ​សំណាងល្អ​គ្រាប់​ផ្លាត​ផុត ប៉ុន្តែ​ម្សៅ​រំសេវ​បាន​ប៉ះ​ផ្ទៃមុខ​របស់​នាង​ខាងស្តាំ​រងរបួស​ស្រាល ចំណែក​ជនបង្ក​ស្មានតែ​នាង​ត្រូវ​គ្រាប់​ស្លាប់​ហើយក៍​បោះ​កាំភ្លើង​ចោល​ក្នុងព្រៃ ហើយ​ស្រូត​ប្រញាប់​ទៅផ្ទះ​ទាញ​កាំភ្លើង​មួយ​ដើម​ទៀត​មក​បញ្ចប់ជីវិត​ខ្លួនឯង​តែម្តងទៅ​។​
​ក្រោយពេល​កើតហេតុ​សម​ត្ត​កិ​ច្ចនៃ​អធិការ​នគ​បាល​ស្រុក​កូន​មុំ លោក រ៉េ​ន មុត អធិការរង​ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ​បានធ្វើ​កុស​ល្យ​វិ​ច្ឆ័​យ​សាកសព​ជនបង្ក​បាន​បាញ់​ខ្លួនឯង​ចំ​សៀតផ្កា​ខាងស្តាំ​ធ្លាយ​ទៅ​សៀតផ្កា​ខាងឆ្វេង​ហើយ​ប្រើប្រាស់​អាវុធ​កែច្នៃ​ចំនួន​២​ដើម​(​វែង​១​ដើម​ខ្លី​១​ដើម​)​ជនបង្ក​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​ទៅ​សម្លាប់​គូ​កំណាន់ចិត្ត​មិនបាន​សម្រេច​ហើយ​បោះចោល​ក្នុងព្រៃ​។​ចំណែក​កាំភ្លើង​វែង​បាញ់សម្លាប់​ខ្លួនឯង​។​
​លោក រ៉េ​ន មុត បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​ខាងលើនេះ​គឺ​បង្កឡើង​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។​
​ប​ច្ច​ប្បន្នសាក​សពសម​ត្ត​កិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​កាំភ្លើង​ទាំង​២​ដើម នឹង​កំប៉ុង​គ្រាប់​រសេវ​សម​ត្ត​កិច្ច​យកទៅ​រក្សាទុក​ដើម្បី​ធ្វើ​របាយការណ៍​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕

20160525_12511120160525_13014020160525_132629