គណបក្សសង្គ្រោះជាតិ ត្រៀមហែញាត្តិថ្វាយព្រះមហាក្សត្រ
រាជធានីភ្នំពេញ៖ព្រឹកនេះនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ គេសង្កេតឃើញអ្នកគាំទ្រមកពីបណ្តាខ័ណ្ឌក្នុងរាជធានីភ្នំពេញ បានមកជួបជុំគ្នាជាបន្តបន្ទាប់ ដើម្បីត្រៀមហែរញាត្តិទៅថ្វាយព្រះមហាក្សត្រ ។ ប៉ុន្តែចំនួនអ្នកគាំទ្រ មានមិនច្រើននោះទេ ហើយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏កំពុងតែប្រមូលស្នាមមេដៃដែលផ្ញើមកពីបណ្តាខេត្ត/ក្រុង ទូទាំងប្រទេសផងដែរ៕