វាយនឹងព្រនង់ឫស្សីស្លាប់នៅនឹងកន្លែងគ្រាន់តែជម្លោះគ្នាតិចតួច
ខេត្តកំពង់ចាម៖បុរសម្នាក់បានស្លាប់ បន្ទាប់ពីបុរសម្នាក់ទៀតបានយកព្រនង់ឫស្សីមកវាយ ព្រោះតែរឿងឈ្លោះប្រកែកគ្នា កាលពីវលាម៉ោង ២១ និង៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិរលួស ឃុំចាម ស្រុកកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មបង្កដោយឈ្មោះ សឿង ឡូ អាយុ៣៦ឆ្នាំ នៅភូមិរលួស ឃុំចាម បានរករឿងឈ្លោះប្រកែកគ្នា ជាមួយឈ្មោះ នេត ខា អាយុ៤៤ឆ្នាំ នៅភូមិរលួស ឃុំចាម ហើយឈ្មោះ សឿង ឡូ យកព្រនង់ ឫស្សីប្រវែង១ម៉ែត្រ និងកំណាត់ឈើជ្រុងប្រវែង ៣៣សង់ទីម៉ែត្រធ្វើសកម្មភាពវៃទៅលើឈ្មោះ នេត ខា ជាច្រើនព្រនង់ត្រូវចំក្បាល និងដងខ្លួនបណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ៕