បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៤​នាក់​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2016 ក+ ក-

​ខេត្តកោះកុង​៖​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកោះកុង​បាន​បញ្ជូន​ជនសង្ស័យ​៤​នាក់ រួមទាំង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ក្រោយពី​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​២​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​។​
​ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន​ទី​១- ឈ្មោះ ម៉ាត់ វ៉ាន់ អាយុ​២២​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​រោងចក្រ ទី​២-​ឈ្មោះ សុខ ហេង អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ ទី​៣-​ឈ្មោះ សួស ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​បម្រើ​ក្នុង​ខារ៉ាអូខេ និង​ទី​៤-​ឈ្មោះ ម៊ី វណ្ណ​និ​ត អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​។ ជន​ទាំង​៤​នាក់ ស្នាក់នៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​
​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ក្រុង​បាន​ឲ្យ​ដឹងថា ការប្រតិបត្តិ​ការ​នេះ​កម្លាំង​លោក​បានធ្វើ​ការឡោមព័ទ្ធ ទីតាំង​ខាងលើ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​មាន​ស្រី​១​ម្នាក់ ព្រមទាំង​ការដកហូត ថ្នាំ​ម៉ា​ទឹក​ក​ចំនួន​៣​កញ្ចប់ ម៉ូតូ​២​គ្រឿង និង​ឧប្បករណ៍​ជក់​មួយចំនួន​ផងដែរ​៕

13316811_278901065775736_339146726189376569_o13308213_278901062442403_7402964413019180371_o