ក្បួនដង្ហែញត្តិថ្វាយព្រះមហាក្សត្ររបស់គណបក្សសង្គ្រោះជាតិចាប់ផ្តើមចេញពីស្នាក់កណ្តាល
រាជធានីភ្នំពេញ៖នៅវេលាម៉ោង២ និង០០រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ក្បួនដង្ហែញត្តិរបស់គណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមហើយ ដោយចេញពីទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែក្រោម ទៅកាន់ព្រះបរមរាជវាំង ខណៈដែលសមត្ថកិច្ចបានរបាំងការពារនៅក្បែរ ទីតាំងវត្តចាក់អង្រែលើ ដើម្បីរារាំងដល់ការហែញត្តិនេះ។
នៅពេលនេះ សមត្ថកិច្ចបានដាក់របាំងដ៏រឹងមាំមួយ នៅក្បែរស្ពានអាកាសក្បាលថ្នល់ ខាងមុខវត្តចាក់អង្រែលើ៕