រដ្ឋសភា​សម្រេច​ឲ្យ​សមត្ថកិច្ច​បន្ត​នីតិវិធី កុ្នង​សំណុំរឿងសញ្ចារកម្មលើលោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2016 ក+ ក-

 

​លោក ខេមរិន្ទ​
​ភ្នំ​ពេ​ញះ សមាជិករដ្ឋសភាចំនួន ៦៨រូប នៅព្រឹក​ថ្ងៃចន្ទនេះ ​ បានលើកដៃអនុម័ត​ឲ្យ​តុលាការ​បន្ត​តាម​នីតិវិធី​ក្នុងសំណុំរឿង​សញ្ចារកម្ម​លើ​លោក កឹម សុខា  ។ស្រប​ពេលគ្នានោះគេឃើញ សមត្ថកិច្ច​បាន​បើកផ្លូវ​ឲ្យអ្នកគាំទ្រយគណបក្ស​សង្គ្រោះ​ជាតិ  ធ្វើការ​ហែ​ក្បួន​ទៅកាន់​ព្រះបរមរាជវាំង​ដើម្បី​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជអន្តរាគមន៍​លើ​ករណី​​ដែល​លោក កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ និងតាមចាប់ខ្លួនពីបទ​បដិសេធ​មិន​ចូលខ្លួន​បំភ្លឺ ​។

កាលពី​ព្រឹក​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល ដំបង និង​កាំភ្លើង​វែង​បាន​បិទផ្លូវ​នៅ​ម៉ោង​ជិត​១​និង​៣០​នាទី​នេះ នៅលើ​ផ្លូវជាតិ​លេខ​២ គឺ​នៅ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​មួយកន្លែង​និង​មួយទៀត​នៅ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ពី​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែ បាន​យាមកាម និង​ត្រៀម​មិន​ឲ្យ​មាន សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​និង​ប្រជាពលរដ្ឋ​គាំទ្រ​បក្ស​គ្រោង​នឹង​ដង្ហែ​ញត្តិ​តាម​រថយន្ត​និង​ម៉ូតូ ដើម្បី​យក​ញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ទេ​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្ស​បាន​ប្រមូល​ស្នាម​មេដៃ​បាន​ជាង​២០​ម៉ឺន​នាក់ ដើម្បី​ដាក់ថ្វាយ​ព្រះមហាក្សត្រ​នៅ​រសៀល​នេះ​។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​សម្រួល​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​និង​បញ្ចៀស​ការប៉ះទង្គិច​ណាមួយ​។ លោក​បញ្ជាក់ថា​ការ​ដង្ហែ​ក្បួន​សុំច្បាប់​អនុញ្ញាត​មានតែ​ក្នុង​របប​កុម្មុយនីស្ត​នោះទេ​។​

​ក្នុង​កិច្ចប្រជុំសភា នៅ​ព្រឹក​ថ្ងៃទី​៣០ ឧសភា នេះ សមាជិក​រដ្ឋសភា​បក្ស​ប្រជាជន​កម្ពុជា​៦៨​រូប បោះឆ្នោត​លើកដៃ​សម្រេច​ឲ្យ​សមត្ថកិច្ច​ចាត់ការ​លើ​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ តាម​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការក្រុង​ភ្នំពេញ ។​

គួរ​ជម្រាប​ថា លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ដេញ​ប្រមាញ់​តាម​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែឧសភា​។ ចាប់ពីពេលនោះ​មក លោក កឹម សុខា មិនបាន​ចេញពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​គណបក្ស​នេះ​បាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម បើ​មានការ​ចាប់ខ្លួន​លោក កឹម សុខា​។​

​ការអនុម័ត​របស់រ​ដ្ឋ​ដ​ភា បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​មកពី​បក្ស​ប្រជាជន​កម្ពុជា ប្រមាណ​១៥​នាទី មុន​ការប្រជុំ​សភា​។ ចំណែក​សមាជិកសភា​ពី​បក្សប្រឆាំង​ពហិការ​មិន​ចូលរួម​ប្រជុំ​ឡើយ​។​

​សាលាក្រុង​ភ្នំពេញ​បាន​បញ្ជាក់ថា ក្នុងករណី​នៅតែមាន​ការជួបជុំ​ដង្ហែ​ញ្ញ​តិ​តាមផ្លូវ​សាធារណៈ​ឬ​ផ្ទុយ​ពី​ស្មារតី​អង្គប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ​ត្រូវ​ទទួលខុសត្រូវ​មុខ​ច្បាប់​៕

1--#1&!13323613_1608831896097842_3139464775725472287_o

In this April 8, 2015 photo, Cambodia's main opposition Cambodia National Rescue Party Deputy President and National Assembly Deputy President Kem Sokha, center, speaks to the media outside the Phnom Penh Municipality Court in Phnom Penh, Cambodia. The senior leader of Cambodia’s opposition party was stripped of his post as the vice-president of parliament in a skewed and unexpected vote Friday, Oct. 30, 2015 that was attended only by the ruling party. (AP Photo/Heng Sinith)