ស្លាប់​៤​នាក់ របួស​២៤​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យ៉ាងហោចណាស់​មនុស្ស​៤​នាក់​បាន​ស្លាប់ ខណៈ​របួសធ្ងន់​៩​នាក់ និង​របួសស្រាល​១៥​នាក់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ កើតឡើង​ចំនួន​១២​លើក (​យប់​៨​លើក​)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២១​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៥​គ្រឿង​, រថយន្ត​ធុន​តូច​៣, រថយន្ត​ធុន​ធំ​១​គ្រឿង , យាន​ផ្សេងៗ​២​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​៣​លើក​, ស្រវឹង​៣​លើក​, មិន​គោរព​សិទ្ធិ​១​លើក​, បត់​គ្រោះថ្នាក់​៣​លើក​,​មិន​ប្រកាន់​ស្តាំ​២​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២០​នាក់​។​
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២,៤០៩​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ៩៤០​គ្រឿង និង​ពិន័យ​សរុប ១,៤៦៩​គ្រឿង ៕

13310569_1608955662752132_6955379173694180231_n