សិល្បៈ៖តារាកំប្លែងជើងចាស់តា សង់ ស៊ីស ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារឡើងឈាម កម្រើកខ្លួនមិនបានកាលពីព្រឹកថ្ងៃទី៣១ ខែឧសភានេះ។
បើតាមការបញ្ជាក់ពីក្រុមគ្រួសារ នាយ សង់ ស៊ីស ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឈាមរបស់លោកបានឡើងរហូតដល់២១។ ក្រុមគ្រួសារបានបញ្ជាក់បន្ថែមថា នាយ សង់ ស៊ីស បានធ្វើទុក្ខខ្លាំងកាលពីវេលាម៉ោង៦ព្រឹក ហើយត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអង្គរធំ បន្ទប់លេខ២០៨ ជាន់ទី២។
ទោះយ៉ាងណាក៏ដោយក្រោយពីការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ មកដល់ពេលនេះអាការះជំងឺនាយ សង់ ស៊ីស បានធូស្រាលបន្តិចហើយ ប៉ុន្តែក្រុមគ្រូពេទ្យបានបន្តឲ្យលោកស្នាក់នៅ ដើម្បីដាមដានជំងឺបន្តទៀត ខណះពេលដែលដៃជើងរបស់លោកមិនទាន់អាចកម្រើកបាននៅឡើយទេ៕