អត្ថបទ៖032 MKP
ខេត្តក្រចេះ៖ កម្លាំងនគរបាលនៃអធិការស្រុកសំបូរ បានចាប់ឃាត់ខ្លួនបរស់ម្នាក់ ដែលជាឪពុកចុង ក្រោយធ្វើសកម្មភាពរំលោភសេពសន្ថវះ លើកូនស្រីចុងរបស់ខ្លួនអាយុ ១៣ឆ្នាំរហូតបានសម្រេច។
ការចាប់ខ្លួនឪពុកចុងដែលរំលោភកូនស្រីអាយុ១៣ឆ្នាំនេះ ធ្វើឡើងកាលព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចស្រែល្អក់ ក្នុងភូមិស្រែស្បូវ ស្រុកសំបូរ ខេត្តក្រចេះ។ ក្រោយពេលម្តាយក្មេងស្រីរងគ្រោះប្តឹងរាយការណ៍ទៅសមត្ថកិច្ចនគបាលមូលដ្ឋាន ប៉ុស្តិ៍ក្បាលដំរីរួចមក។
លោអនុសេនីយ៍ ណយ ស៊ីថាច អធិការងនគបាលស្រុកសំបូរទទួបន្ទុកផ្នែយុត្តិធម៌ បានឲ្យដឹងថា ក្រោយពីមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគបាលខេត្ត និងលោកឧត្តមសេនីយ៍ អ៊ុំ ភី ស្នងការរង ទទួល យុទ្តិធម៌ កំលាំងនគបាលស្រុកសំបូរ បានចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នៅទីតាំងដូចខាងលើ។
យោងតាមពាក្យបណ្តឹង លោកអធិការរងបានបញ្ជាក់ឲ្យដឹងថា ឪពុកចុងដែលរងការចោទប្រកាន់ ហើយត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះឈ្មោះ មាស មន អាយុ៤០ឆ្នាំ មានស្រុកកំណើត ភូមិដូនមាស ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ ចំណែងឯក្មេងស្រីរងគ្រោះមានឈ្មោះ ន ស រ អាយុ១៣ឆ្នាំ រស់នៅជាមួយគ្នា។
លោក បានបន្តទៀតថា ក្មេងស្រីរងគ្រោះត្រូវបានឪពុកចុងចាប់រំលោភបានសម្រេច កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី២៧ ខែឧសភា កន្លងទៅនេះ នៅក្នុងព្រៃសហគមន៏មួយកន្លែង ក្នុងស្រុកសំបូរ ខណៈដែលឪពុកចុងរូបនោះបបួលនាងចូលព្រៃកាប់អុសយកមកទុកដាំបាយ។
ក្រោយពេលរំលោភរួច ជនសង្ស័យបានគំរាមដល់ក្មេងស្រីរងគ្រោះថា បើហ៊ានប្រាប់រឿងដល់ម្តាយ ឬអ្នកណាផ្សេង គេនឹងសម្លាប់ចោល។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំបូរ និងកសាងសំណុំបញ្ជូនទៅកាន់តុលាការខេត្តក្រចេះ ដើម្បីចាត់ការតាមច្បាប់៕