ACU សម្រេច​ឃាត់ខ្លួនមេធាវី ពេជ្រ រតនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានសម្រេច​ឃាត់ខ្លួន លោក​មេធាវី ពេជ្រ រតនា នៅវេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​បន្ទាប់ពី​បាន​នាំខ្លួន​មក​ស្នាក់ការ​របស់ ACU នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​។ នេះ​បើ​ការបញ្ជាក់​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ង​ពុករលួយ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​។​
​លោក​ទេសរដ្ឋមន្ត្រី​បាន​អះអាងថា លោក​មេធាវី ពេជ្រ រតនា នឹងត្រូវ​បញ្ជូនទៅ​តុលាការ ក្រោយ​ការឃាត់ខ្លួន​រយៈពេល ៤៨​ម៉ោង​។ លោក​ថា លោក ពេជ្រ រតនា មានការ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ ប៉ុន្តែ​លោក​មិនទាន់​អះអាងថា ស្ថិតនៅក្នុង​មាត្រា​ណាមួយ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា លោក​មេធាវី ពេជ្រ រតនា ជា​មេធាវី​ម្នាក់ នៅក្នុង​គណៈមេធាវី​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នាំខ្លួន ពី​ចំណត​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ភ្លាមៗ​បន្ទាប់ពី​លោក ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ដើរទៅ​កាន់​រថយន្ត​រប​ស់លោក​៕

13335972_1609395742708124_7028361748997924118_n