សមត្ថកិច្ច​ជំនាញ​ស្រុក​កោះ​ញែក ស៊ុំគ្រលុម​ក្នុង​បទល្មើស​ជំនួញ​ឈើ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2016 ក+ ក-

មណ្ឌលគិរី​៖ ការដឹកជញ្ជូន​ឈើ​ខុស​របស់​ពួក​ឈ្មួញ​ខាង​ខេត្ត​រនៈ​គិរី ដែល​ធ្វើការ​ដឹកជញ្ជូន​រាល់​យប់ មិនមាន​ការទប់ស្កាត់ និង​បង្ក្រាប​ពី​សមត្ថកិច្ច និង​ជំនាញ​ដែល​នៅ​ប្រចាំការ​នៅក្នុង​ស្រុក​កោះ​ញែក ឡើយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​ញែក​បាន​ប្រាប់​ភ្នាក់ងារ មេគង្គ​ប៉ុស្តិ៍ ឲ្យ​ដឹងថា​

ការ​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មាន​ជា​រៀងរាល់​យប់​របស់​ពួក​ឈ្មួញ​មិនដែល​ឃើញ​មានការ​បង្ក្រាប​ម្តង​ឡើយ ។​ករណី​ដែល​មិន​បង្ក្រាប ត្រូវបាន​ពលរដ្ឋ​ដាក់​ការសង្ស័យថា សមត្ថកិច្ច​ជំនាញ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ទើបបាន​ជាមាន​ការដឹក​ជញ្ជូន​បាន​រលូន​ដូច្នេះ​។​

​ប្រភព​បាន​បន្តទៀតថាៈ​ការធ្វើ​ចរាចរណ៍​ដឹកឈើ​ល្មើសច្បាប់​រាល់​យប់​នេះ ដឹក​ឆ្លង​កាត់មុខ​កន្លែង​សមត្ថកិច្ច និង​ជំនាញ​មួយចំនួន​ដូចជា​ទីស្នាក់ការ​អាវុធ​ហត្ថ​ស្រុក​កោះ​ញែក ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំរ​យ៉ ក្នុងស្រុក​កោះ​ញែក ដែល​ឈរជើង​នៅតាម​ដងផ្លូវ​នោះ ប៉ុន្តែ​គេ​មើលមិនឃើញ​ទេ​។​

​ប្រជាពលរដ្ឋ បាន​សំណូមពរ​តាមរយៈ​ភ្នាក់ងារ មេគង្គ​ប៉ុស្តិ៍ ដោយ​សង្ឃឹមថា ដំណឹង​ខាង លើ​នេះ នឹង​បាន​ដឹងឮ​ទៅដល់​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត អាច​ចាត់វិធានការ ទប់ស្កាត់​នូវ​ជំនួញ​ឈើ​នៅក្នុង​ស្រុក​កោះ​ញែក ដែល​បាន​កម្រើក​ឡើងវិញ​ពេញបន្ទុក​នេះ​៕

1-!;