ACU បញ្ជូនមេធាវី ពេជ រតនា ទៅសាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនមេធាវី ពេជ រតនា ទៅសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះពាក់ព័ន្ធនឹងអំពើពុករលួយ។
គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោកមេធាវី ពេជ រតនា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងអំពើពុករលួយ បន្ទាប់ពីឃាត់ខ្លួនមកសាកសួរនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីលោក ចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយដើរទៅកាន់រថយន្តរបស់លោកពីចំណតពហុកីឡដ្ឋានជាតិអូឡាំពិក៕