​ស្រឡាញ់ភេទដូចគ្នា​ផ្ទុះ​ភ្លើង​ប្រចណ្ឌ​វាយតប​គា្ន​ផ្អើល​អ្នកភូមិ​ស្វាយប៉ាក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ភ្លើង​ប្រចណ្ឌ​ផ្ទុះ​ចេញ​គូស្នេហ៍​ស្រី​ស្រលាញ់​ភេទ​ដូចគ្នា ខណៈដែល​តួអង្គ​ជា​ប្រុស​បាន​ចោទប្រកាន់​តួអង្គ​ជា​ស្រី​ថា មាន​ប្រុស​ផ្សេង​ក៏​វាយតប់​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​នាំទៅ​ធ្វើការ​សាកសួរ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវ​បេតុង ក្រុមទី​៥ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​
​ស្រី​ដែលជា​គួ​អង្គ​ប្រុស​ប្រចណ្ឌ​វាយ​គូស្នេហ៍​ឈ្មោះ កូ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​អ្នក​ចាក់​បទ​ចំរៀង​នៅ​បន្ទប់​ខារ៉ាអូខេ​រីករាយ​ចាស់ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ និង​មាន​ស្រុកកំណើត​នៅ​ឃុំ​ពន្លក ស្រុក​ប្រសាទ ខេត្តព្រៃវែង​។ ចំណែក​តួ​ស្រី​មានឈ្មោះ អាង ហួ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​មុខរបរ​ដូចគ្នា ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​រីករាយ​ទី​១ មាន​ស្រុកកំណើត នៅ​ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ អ្នក​ទាំង​២​នាក់​ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​ជាមួយគ្នា​។​
​សមត្ថកិច្ច​បានអោយដឹង​ថា មុនពេល​កើតហេតុ ស្រី​ជា​តួអង្គ​ប្រុស​បាន​ប្រចណ្ឌ​សង្សារ​របស់ខ្លួន ដោយ​ចោទថា មាន​ប្រុស​ថ្មី ក៏​កើត​ទៅជា​ទំនាស់​ទាស់ទែង និង​ឈានដល់​វាយតប់​គ្នា ហើយ​អ្នកជិតខាង​ក៏បាន​ប្តឹង​នគរបាល​អោយ​ចុះទៅ​អន្តរាគមន៍​។ ប្រភព​បញ្ជាក់ថា អ្នក​ទាំង​២​នាក់​ជា​គូសង្សារ​នឹង​គ្នា (​ស្រលាញ់​ស្រី​ដូចគ្នា​) ដោយ​រស់នៅ​បន្ទប់​ជួល​ជាមួយគ្នា​រយៈពេល​១​ឆ្នាំ​មកហើយ​។​
​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ហៅ​មក​ធ្វើការ​សាកសួរ ពួកគេ​ទាំង​២​នាក់​ឯកភាព​ថា​បែកផ្លូវ​គ្នា​ចាប់ពីពេលនេះ​តទៅ៕

4729579d-8708-478c-8cae-775c5dd91c2071520318-bd4a-4734-888b-4e113478b0a9